ក្រសួងការបរទេសលើកឡើងនៅថ្ងៃអង្គារថា តាមការលើកឡើងរបស់ក្រុមហ៊ុន Microsoft ដែលជាពួកហេគឃ័រដែលមានមូលដ្ឋាននៅក្នុងក្រុងម៉ូស្គូកំពុងវាយលុកគេហទំព័ររបស់សហរដ្ឋអាមេរិកជាករណីធម្មតាមួយក្នុងវិស័យបច្ចេកវិទ្យា។ ករណីនេះជាការចូលរួមរបស់ក្រុមហ៊ុន Microsoft ជាមួយនឹងក្រុងវ៉ាស៊ីនតោនវាយប្រហារលើប្រទេសរុស្ស៊ី។
មន្រ្តីក្រសួងរបស់ប្រទេសរុស្ស៊ីនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមហេគ Fancy Bears មានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី ហើយកំពុងបង្កើតគេហទំព័រមួយចំនួនដែលមិនមានផលប៉ះពាល់អ្វីទាំងអស់ ដោយសារតែក្រុមហ៊ុនមិនបានផ្តល់ភស្តុតាងអ្វីដើម្បីគាំទ្រការចោទប្រកាន់នេះទេ។ផ្ទុយទៅវិញ ក្រុមហ៊ុន Microsoft ត្រូវគេកំណត់ថា មានឥទ្ធិពលលើផ្នែកនយោបាយ និងសាធារណៈក្នុងកម្រិតអតិបរិមា។ គេហទំព័រដែលគេហៅថា “បោកបញ្ឆោត” (“spear-phishing” ) ត្រូវគេរចនាឡើងដើម្បីធ្វើត្រាប់តាមទំព័រនៃស្ថាប័ននយោបាយសហរដ្ឋអាមេរិក និងបំផុសគំនិតដើម្បីព្យាយាមប្រមូលព័ត៌មានពីអ្នកដែលចូលទៅទស្សនា។
មន្រ្តីរបស់ក្រសួងនេះបដិសេធថា ប្រទេសរុស្ស៊ីមិនបានចូលរួមក្នុងការវាយប្រហារណាមួយលើទឹកដីអាមេរិករួមទាំងបដិសេធចំពោះការចោទប្រកាន់ដែលមានគោលបំណងរារាំងការបោះឆ្នោត និងបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍បន្តថា គេមិនដឹងថា ក្រុមហ៊ុន Microsoft កំពុងនិយាយអ្វីនោះទេ។ ក្រសួងនិយាយថា ការផ្លាស់ប្តូររបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ ទំនងជាមិនមានអ្វីក្រៅពីការបង្ហាញនូវភក្ដីភាពចំពោះសហរដ្ឋអាមេរិកនោះទេដោយក្រុមហ៊ុនបញ្ចេកវិទ្យានេះសម្តែងការសោកស្តាយដែលពួកគេបានធ្វើប្រតិបត្តិការលើទីផ្សារប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ ហើយសូម្បីតែការសម្រេចចិត្តជាមួយនឹងទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ទល់ទៅនឹងក្រុមហេគរបស់រុស្សី។ក្រសួងបន្តនិយាយថា ហេតុផលដែលមន្រ្តីអាមេរិកមិនចង់បង្ហាញភ័ស្តុតាងនៃការជ្រៀតជ្រែកពីអេឡិចត្រូនិករបស់រុស្ស៊ីចូលទៅក្នុងនយោបាយអាមេរិកគឺដោយសារតែភ័ស្តុតាងនេះមិនមាន ហើយនឹងមិនអាចមាន។
ស្របពេលជាមួយគ្នានេះដែរ ក្រសួងការបរទេសនិយាយជាថ្មីម្តងទៀតថា ក្រុងម៉ូស្គូត្រៀមខ្លួនបង្កើតក្រុមការងារទ្វេភាគីស្តីពីសន្តិសុខអ៊ីនធឺណិតជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើងឲ្យទាន់ពេលវេលា និងមានលក្ខណៈជាវិជ្ជាជីវៈ។ សំណើរបែបនេះត្រូវស្នើរឡើងដោយប្រទេសរុស្ស៊ីម្តងហើយម្តងទៀត ប៉ុន្តែអាមេរិកបង្ហាញភាពស្ទាក់ស្ទើរក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះរហូតមកទល់ពេលនេះ។នៅថ្ងៃចន្ទ ក្រុមហ៊ុន Microsoft និយាយក្នុងប្លុករបស់ខ្លួនថា ក្រុមហ៊ុនបានទប់ស្កាត់ការប៉ុនប៉ងការលួចបន្លំមួយចំនួនដែលធ្វើឡើងដោយក្រុម Strontium, Fancy Bear និង APT28 ដែលមានទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយប្រទេសរុស្ស៊ី។ ប៉ុន្តែក្រុមហ៊ុនសារភាពថា ពួកគេគ្មានភ័ស្តុតាងបង្ហាញពីការវាយប្រហារណាមួយដោយជោគជ័យ ហើយគ្មានភ័ស្តុតាង ណាមួយអាចបញ្ជាក់ពីអត្តសញ្ញាណនៃគោលដៅរបស់ការវាយប្រហារចុងក្រោយឡើយ។
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov ធ្វើការជំទាស់ចំពោះការអះអាងរបស់ក្រុមហ៊ុននេះថា ធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។ លោកបន្ថែមថា រដ្ឋាភិបាលរុស្ស៊ីមិនដឹងថាពួក Hacker ប្រភេទណាខ្លះដែលក្រុមហ៊ុន Microsoft ចង់សំដៅទៅលើនោះទេ ហើយបន្ថែមពួកគេគ្មានអំណះអំណាងសម្រាប់ការចោទប្រកាន់នោះទេ៕
ប្រភព៖
https://www.rt.com/news/436518-microsoft-hacking-russia-witch-hunt/