តើកុំព្យូទ័រ Mac របស់អ្នកកំពុងតែដំណើរការនូវប្រព័ន្ធប្រតិបត្តិការ High Sierra operating system ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple មែនទេ? ពេលនេះ ប្រព័ន្ធប្រតិបត្តិការនេះអាចត្រូវហេគបានដោយគ្រាន់តែប្រើប្រាស់នូវកូដតែពីរជួរប៉ុណ្ណោះ នេះបើតាមក្រុមអ្នកស្រាវជ្រាវបង្ហាញនៅក្នុងសន្និសីទនៃ Def Con security conference កាលពីថ្ងៃអាទិត្យនេះ។
លោក Patrick Wardle អតីតហេគឃ័ររបស់ NSA និងពេលនេះជាប្រធានក្រុមស្រាវជ្រាវនៃផ្នែកសុវត្ថិភាពឌីជីថលរកឃើញនូវចំណុចរងគ្រោះធ្ងន់ធ្ងរនៅក្នុងប្រព័ន្ធប្រតិបត្តិការ macOS operating system ដែលអនុញ្ញាតឱ្យកម្មវិធីដែលមេរោគនេះធ្វើការតម្លើងនៅក្នុងប្រព័ន្ធដែលជាគោលដៅបានយ៉ាងងាយស្រួលដោយអ្នកប្រើប្រាស់មិនបានដឹងខ្លួននោះទេ។
លោក Wardle រកឃើញថា ប្រព័ន្ធប្រតិបត្តិការ High Sierra ប្រើប្រាស់នូវព្រឹត្តិការណ៍ពីរមិនត្រឹមត្រូវគឺ mouse “down” event ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការជ្រើសរើសនូវ “allow” ឬ “deny” និងការចូលទៅទាញយកទិន្នន័យសំខាន់នោះ។ ទោះបីជាលោក Wardle នៅមិនទាន់បញ្ចេញនូវលក្ខណៈបច្ចេកទេសនៃកំហុសឆ្គងនេះជាសាធារណៈក៏ដោយ លោកមិនទាន់ធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុន Apple នៅឡើយទេ ប៉ុន្តែលោកសម្រេចចិត្តក្នុងការបង្ហាញនូវកំហុសឆ្គងនេះក្នុងព្រឹត្តិការណ៍ DefCon hacker conference ៕
ប្រភព៖
https://thehackernews.com/2018/08/macos-mouse-click-hack.html