ហេតុអ្វីបានជាហ្វេសប៊ុកហាមឃាត់មេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា?

0

មេទ័ពសំខាន់ៗមួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ារួមទាំងប្រមុខកងទ័ពមិនមានគណនីហ្វេសប៊ុកទៀតទេ។ ហ្វេសប៊ុកលុបចោលគណនីរបស់ពួកគេ ក្រោយពីមានរបាយការណ៍ពីអង្គការ សហប្រជាជាតិអំពាវនាវឱ្យស៊ើបអង្កេតលើមេដឹកនាំមួយចំនួន និងចោទប្រកាន់ចំពោះអំពើប្រល័យពូជសាសន៍លើតួនាទីរបស់ពួកគេក្នុងអំពើហឹង្សាប្រឆាំងនឹងជនជាតិភាគតិច Rohingya និងអ្នកដទៃ។ នេះគឺជាលើកទីមួយហើយដែលហ្វេសប៊ុកហាមឃាត់មេដឹកនាំយោធា ឬអ្នកនយោបាយរបស់ប្រទេសណាមួយ។ សរុបមក ហ្វេសប៊ុកបានលុបគណនីចំនួន ១៨ ដែលមានទំនាក់ទំនងជាមួយប្រទេសមីយ៉ាន់ម៉ា និងទំព័រហ្វេសប៊ុក (Facebook pages ) ចំនួន៥៥ ។ គណនីមួយនៅលើ Instagram ក៏ត្រូវ Facebook បិទផងដែរ។

គណនីនីមួយៗរបស់ពួកគេមានអ្នកតាមដានដោយមនុស្សជិត ១២  លាននាក់។​ហ្វេសប៊ុកគឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតមួយក្នុងប្រទេសមីយ៉ាន់ម៉ាដែលមានអ្នកប្រើប្រាស់ច្រើនជាង ១៨ លាននាក់។ របាយការណ៍របស់អង្គការសហប្រជាជាតិនិយាយ​ថា សម្រាប់អ្នកប្រើប្រាស់ភាគច្រើននៅក្នុងប្រទេសភូមា ហ្វេសប៊ុកគឺជាអ៊ិនធើណិត ប៉ុន្តែវាក្លាយ​ទៅ​ជា ឧបករណ៍មានប្រយោជន៍សម្រាប់អ្នកដែលកំពុងស្វែងរកការផ្សព្វផ្សាយអំពើរស្អប់។

តើខ្លឹមសារអ្វីមានក្នុងរបាយការណ៍របស់ UN?

អង្គការសហប្រជាជាតិថ្កោលទោសខ្លាំងបំផុតរហូតមកដល់ពេលនេះចំពោះប្រតិបត្តិការយោធាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា(Rohingya)។ មន្រ្តីយោធាចាប់ផ្តើមធ្វើការបង្ក្រាបក្នុងរដ្ឋ Rakhine នៅឆ្នាំមុនក្រោយពីពួកសកម្មប្រយុទ្ធ Rohingya ធ្វើការវាយប្រហារសម្លាប់មនុស្សនៅណុចប៉ុស្តិ៍ប៉ូលិស។ មនុស្សរាប់ពាន់នាក់ស្លាប់ និងជនជាតិ Rohingya ចំនួនច្រើនជាជាង ៧០០ ០០០ នាក់​ រត់ភៀសខ្លួនទៅប្រទេសបង់ក្លាដេស។ ក្នុងនោះមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមទាំងការសម្លាប់ប្រើអំពើហឹង្សា ការចាប់រំលោភ និងការដុតដីជាដើម។

ក្នុងរបាយការណ៍នេះបានដាក់ឈ្មោយោធាជាន់ខ្ពស់ចំនួន  ០៦ នាក់ រាប់បញ្ចូលទាំងមេដឹក នាំកំពូលរបស់មីយ៉ាន់ម៉ាមីន Min Aung Hlaing ដែលត្រូវគេស៊ើបអង្កេតអំពីអំពើប្រល័យ ពូជសាសន៍ និងអំពាវនាវឱ្យបញ្ជូនរឿងក្តីនេះទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ របាយការណ៍នេះចាប់ផ្តើមធ្វើការស៊ើបអង្កេតប៉ុន្មានខែមុនពេលវិបត្តិចុងក្រោយដែលជា​គ្រោះមហន្តរាយឡើងអស់រយៈពេលច្រើនទសវត្សរ៍មកហើយ។

តើជនជាតិ Rohingya​ ជានរណា ហើយហេតុអ្វីបានជាគេស្អប់?

ជនជាតិរ៉ូហ៊ីងយ៉ា (Rohingya​)​គឺជាជនជាតិភាគតិចក្នុងប្រទេសមីយ៉ាន់ម៉ា​ ហើយជាចំនួន​ប្រជាជនមូស្លីមធំបំផុត  ប៉ុន្តែពួកគេមិនត្រូវបានកំណត់ជាផ្លូវការជាពលរដ្ឋភូមាទេ។ រដ្ឋាភិបាលមើលឃើញថា ពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់ មកពីប្រទេសបង់ក្លាដេស និងបដសេធថា ពួកគេពុំមែនជាពលរដ្ឋ។ សូម្បីតែពាក្យថា ” Rohingya ” គឺមានភាពចម្រូងចម្រាស ​ហើយមនុស្សជា​ច្រើននៅក្នុង ប្រទេសមីយ៉ាន់ម៉ាជៀសវាងប្រើប្រាស់ពាក្យនោះ ដោយប្រើពាក្យ  “Bengali” ដែលពង្រឹងទស្សនៈចាត់ទុកពួកគេជាជនអន្តោប្រវេសន៍មកពីប្រទេសបង់ក្លាដេស។

ពួកគេភាគច្រើនរស់នៅក្នុងរដ្ឋ Rakhine ដែលមិនទាន់មានការអភិវឌ្ឍន៍ពីប្រទេសមីយ៉ាន់ម៉ា ។ ពួកគេរស់នៅការប្រកួតប្រជែងប្រើប្រាស់ធនធានជាមួយក្រុមជនជាតិភាគតិចដែលកំពុងជួបការលំបាកផ្សេងៗ ដោយគិតថាពួកគេជាជនជាតិភូមាពិត។ របាយការណ៍របស់អង្គការសហប្រជាជាតិនិយាយថាប៉ុន្មានឆ្នាំកន្លងមកនេះសកម្មភាពរដ្ឋាភិបាល និងយោធាប្រឆាំងនឹងជនជាតិ Rohingya នាំឱ្យមានការគៀបសង្កត់យ៉ាងធ្ងន់ធ្ងរ ជាប្រព័ន្ធ​ និងជាស្ថាប័នតាំងពីកំណើតរហូតដល់ស្លាប់។ កាសែតរដ្ឋប្រើពាក្យ “ចៃ” ដើម្បីពិពណ៌នាអំពីពួកគេ។ ក្រុមអ្នកជាតិនិយមពុទ្ធសាសនិក​ក៏គាំទ្រគំនិតថា ជនជាតិមូស្លីម Rohingya  គឺជាការគំរាម​កំហែង​មួយ ដែលកំពុងស្វែងរកការបង្វែរប្រទេសនេះទៅជាសាសនាអ៊ីស្លាម។

តើលើអ៊ីនធឺណិតមានប្រតិកម្មយ៉ាងណាចំពោះជនជាតិ Rohingya ?

របាយការណ៍មួយរបស់ Reuters នៅឆ្នាំមុន  រកឃើញខមិនច្រើនជាង ១០០០ ខមិន និងរូបភាពនៅលើហ្វេសប៊ុកវាយប្រហារលើក្រុមរ៉ូហ៊ីងយ៉ា (Rohingya) និងម៉ូស្លីម។ ក្នុងខមិននិយាយថា ជនជាតិ Rohingya ជាសត្វឆ្កែ  សត្វដង្កូវ  និងជាជនល្មើបទចាប់រំលោភ។ អ្នកផ្សេងទៀតលើកឡើងថា គួរតែបោះពួកគេឱ្យសត្វជ្រូកស៊ី។ មនុស្សមួយ ចំនួនថ្កោលទោសអ៊ីស្លាមដោយប្រើទំព័រហ្វេសប៊ុកមួយក្នុងភាសាភូមាអំពាវនាវឱ្យមាន ការប្រល័យពូជសាសន៍សម្លាប់ជនជាតិមូស្លីមទាំងអស់។ អត្ថបទរបស់BBC លើហ្វេសប៊ុកអំពីជនជាតិ Rohingya  ទទួលបានការចាប់អារម្មណ៍ពី អ្នកស្អប់កម្រិតស្រដៀងគ្នា។

រឿងរ៉ាវស្តីពីរបាយការណ៍របស់អង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទបណ្តាលឱ្យមានយោបល់ជាច្រើនស្តីពីការថ្កោលទោសចំពោះជនជាតិ Rohingya  ដូចជា៖ ជនជាតិរ៉ូហ៊ីងយ៉ាគឺជាពួកបង់ក្លាដេស ឬ ពួកគេជាអ្នកឈ្លានពាន ។ ពួកគេទទួលទានម្ហូបបង់ក្លាដេសនិយាយភាសាបង់ក្លាដេស ស្លៀកសំលៀកបំពាក់ជនជាតិបង់ក្លាដេស។ ពួកគេបន្តថា ភូមាគួរតែបណ្តេញប្រជាជនបង់ក្លាដេសទៅប្រទេសបង់ក្លាដេសវិញ។

ចុះអំពីមេដឹកនាំទាហាន?

មេបញ្ជាការកងទ័ព Min Aung Hlaing មានគណនីហ្វេសប៊ុកចំនួនពីរ។ យោងតាម​​ប្រភព ព័ត៌មានពីភ្នាក់ងារសារព័ត៌មាន AFP គណនីមួយមានអ្នកគាំទ្រចំនួន ១,៣ លាននាក់ និងមួយទៀតអ្នកគាំទ្រចំនួន ២,៨ លាននាក់ទៀតដែលជាអ្នកគាំទ្រ។ តំណែងរបស់គាត់​បង្ហាញថាគាត់មានឥទ្ធិពលយ៉ាងច្រើន។ នៅលើទំព័រហ្វេសប៊ុកលោកផុពាក់ព័ន្ធទៅក្រុម Rohingya ជាជនជាតិបង់ក្លាដែស ដោយ​និយាយថា ពាក្យ Rohingya  ជាពាក្យប្រឌិត។

ហ្វេសប៊ុកនិយាយថា ទំព័ររបស់គាត់  រួមជាមួយទំព័រដែលត្រូវមឃាត់ដទៃទៀតបង្ករភាព ភាពតានតឹងដុតកម្តៅខាងជនជាតិ និងសាសនា ។ យោងតាមប្រភពព័ត៌មាន Myanmar Times អ្នកនាំពាក្យប្រធានាធិបតី  U Zaw Htay មាន ប្រសាសន៍ថា​ ការសម្រេចចិត្តបិទគណនីធ្វើឡើងដោយគ្មានការប្រឹកសារជាមួយរដ្ឋាភិបាល។ លោកបន្ថែមថា ពួកគេកំពុងចរចាជាមួយហ្វេសប៊ុកដើម្បីទទួលបានគណនីត្រឡប់មកវិញ ។

តើហ្វេសប៊ុកបានធ្វើអ្វីខ្លះ?

ពុំមានធ្វើអ្វីទាំងអស់មកទល់ពេលនេះ។ បញ្ហានេះមិនមែនជារឿងថ្មីទេ។ ក្នុងឆ្នាំ ២០១៤ អ្នកជំនាញលើកឡើងនូវការព្រួយបារម្ភ អំពីតួនាទីរបស់ហ្វេសប៊ុកក្នុងការផ្សព្វផ្សាយសម្តីស្អប់ក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងខែមីនាមន្ត្រីអង្គការសហប្រជាជាតិម្នាក់និយាយថាហ្វេសប៊ុកប្រែក្លាយទៅជាសត្វមួយម្សៀតក្នុងប្រទេស។ របាយការណ៍នេះនិយាយថា ហ្វេសប៊ុកមានភាពយឺតយ៉ាវ និងធ្វើការដោះស្រាយមិនមាន ប្រសិទ្ធភាពស្តីអំពីការស្អប់ខ្ពើម។ របាយការណ៍នេះនិយាយថា វិសាលភាពនៃការបង្ហោះ និងសាររបស់ហ្វេសប៊ុកនាំឱ្យមានការរើសអើងពិតប្រាកដ និងបណ្តុះអំពើហឹង្សា ដែលត្រូវតែពិនិត្យដោយឯករាជ្យ និងយ៉ាងហ្មត់ចត់។

ហ្វេសប៊ុកយល់ព្រមនៅថ្ងៃអង្គារថា ពួកគេមានភាព”យឺតយ៉ាវក្នុងការធ្វើ  ប៉ុន្តែពួកគេកំពុង ពន្លឿន ដោយប្រើបច្ចេកវិទ្យាកាន់តែប្រសើរដើម្បីកំណត់និយមន័យនៃពាក្យសម្ដីស្អប់ រៀបចំឧបករណ៍ធ្វើរបាយការណ៍ឱ្យប្រសើរឡើង និងបន្ថែមមនុស្សជាច្រើនទៀតដើម្បី ពិនិត្យមើលមាតិកា ។ ហ្វេសប៊ុកក៏ទទួលស្គាល់ផងដែរថា  មនុស្សជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ាឆ្លើយតបលើ បណ្តាញសម្រាប់ព័ត៌មានច្រើន ហើយការឆ្លើយតបរបស់ពួកគេមានចំនួនស្ទើរតែច្រើន ជាងទេសដទៃទៀត៕

ប្រភព៖

https://www.bbc.com/news/world-asia-45326928

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here