តើ Facebook នឹងត្រូវគេពិន័យជាប្រាក់ឬទេក្រោយពីការវាយប្រហារតាមអ៊ីនធើណេត?

0

ក្រោយពីមានការបែកធ្លាយគណនីហ្វេសប៊ុករហូតដល់៥០ លាននាក់ដែលសុទ្ធតែអាចត្រូវបាន គេចូលមើលក្នុងការវាយប្រហារមួយ។ កត្តានេះកើតឡើងដោយសារដោយសារតែភាពទន់ខ្សោយ នៃលេខកូដ។ គេនៅតែលើកឡើងសំណួរជាច្រើនដែលមានពាក់ព័ន្ធនឹងការរំលោភបំពាននេះ។ ក្នុងទ្រឹស្តីហ្វេសប៊ុកអាចនឹងត្រូវពិន័យប្រសិនបើគេរកឃើញថាមានការបំពាន GDPR លើច្បាប់ការពារ ទិន្នន័យរបស់អឺរ៉ុប។

គេមិនបង្ហាញឱ្យដឹងថាតើសេវាផ្សេងៗដែលមនុស្សប្រើ Facebook-log-for ដូចជា Tinder និង Spotify ក៏រងផលប៉ះពាល់ផងដែរ ឬយ៉ាងណានោះទេ។ បច្ចុប្បន្នហ្វេសប៊ុកបានជួសជុលបញ្ហានេះ។ មនុស្សដែលមានសក្តានុពលរងផលប៉ះពាល់ត្រូវ logged out ចេញពីគណនីរបស់ពួកគេនៅថ្ងៃសុក្រ​ហើយអ្នកដែលរងផលប៉ះពាល់ពិតប្រាកដត្រូវគេជូនដំណឹង។ ហ្វេសប៊ុកនិយាយថា បណ្តាញរបស់ខ្លួន កំណត់អត្តសញ្ញាណគណនីចំនួន៥០ លានដែលមានពាក់ព័ន្ធនឹងការរំលោភបំពាន ហើយចំនួន៤០ លាននាក់បន្ថែមទៀតក៏ត្រូវគេព្រមានជាវិធានការប្រុងប្រយ័ត្នផងដែរ។
គេមិនដឹងទេថា បណ្តាញមិត្តភក្ដិ(friends ) របស់គណនីទាំងនោះ ក៏រងផលប៉ះពាល់ផងដែរ ឬយ៉ាង ណា ដោយសារតែទិន្នន័យរបស់ពួកគេអាចឱ្យនរណាម្នាក់គេមើលឃើញដោយការចូលទៅកាន់ គណនីរបស់បុគ្គលមួយ។ គណនីហ្វេសប៊ុករហូតដល់ចំនួន៥០ លាន រងការវាយប្រហារ។

 តើ Facebook នឹងត្រូវបានគេពិន័យឬទេ?

កាសែត Wall Street Journal រាយការណ៍ថា Facebook អាចប្រឈមនឹងការផាក​ពិន័យ​រហូតដល់ ១.៦៣ ពាន់លានផោន (ស្មើនឹង ១២៥ ពាន់លានផោន) ដែលស្មើនឹង 4% នៃចំណូលសរុបប្រចាំឆ្នាំរបស់ខ្លួនដែលជាចំនួនអតិបរមា។ ការបង់នេះអាចត្រូវគណៈកម្មការ ការពារទិន្នន័យអាយរីដកំណត់ប្រសិនបើក្រុមហ៊ុននេះត្រូវគេរកឃើញ ថា​មានបំពានច្បាប់ឯក​ជនភាព GDPR របស់អឺរ៉ុប។ខណៈដែល Facebook អឺរ៉ុបមានមូលដ្ឋាននៅប្រទេសអៀរឡង់​នេះគឺជាសិទ្ធិអំណាច​ ដែល​អាជ្ញាធរនឹងដោះស្រាយ។ មានច្បាប់ជាច្រើនទាក់ទងនឹងការរាយការណ៍​អំពីការរំលោភបែប​នេះហើយរហូតមកដល់ពេលនេះហ្វេសប៊ុកមានការជាប់គាំងនឹងច្បាប់ទាំងនោះដែរ។ ការបំពានព័ត៌មានត្រូវបានគេរាយការណ៍ក្នុងរយៈពេល ៧២​ ម៉ោង​នៃការរកឃើញ​ហើយនេះ គឺជាអ្វីដែលហ្វេសប៊ុកបានធ្វើហើយ ហើយក្រុមហ៊ុននិយាយថា ក្រុមហ៊ុនរកឃើញការបំពាន នៅថ្ងៃអង្គារ និងជូនដំណឹងដល់ស្នងការនៅថ្ងៃព្រហស្បតិ៍ ហើយប្រាប់សាធារណជននៅ ថ្ងៃសុក្រ ក្រោយពីមានការជួសជុលភាពងាយរងគ្រោះនេះ។

ស្នងការព័ត៌មាននិយាយថា ក្រុមហ៊ុនទទួលស្គាល់ថាក្រុមហ៊ុនអាចមិនមានចម្លើយទាំងអស់ ទាក់ទងនឹងឧបទ្ទវហេតុក្នុងរយៈពេល ៧២ ម៉ោង ហើយព័ត៌មាននោះអាចត្រូវចែករំលែក ដូចដែលហ្វេសប៊ុកបានសារភាពថា វាគឺជាការចាប់ផ្តើមនៃការស៊ើបអង្កេតរបស់ខ្លួន។ អ្នកប្រឹក្សាខាងការការពារទិន្នន័យលោក Jon Baines មកពីក្រុមហ៊ុនច្បាប់ Mishcon de Reya LLP ប្រាប់ BBC ថា ​វាមិនអាចទៅរួចទេដោយ​គេមិនដឹងពិន័យយ៉ាងណា នៅដំណាក់កាល​ដំបូងនេះ។ លោកមានប្រសាសន៍ថា មិនថាការឆ្លើយតបរបស់អង្គការលើការបំពាន​លើទិន្នន័យផ្ទាល់ខ្លួនទាំងនោះល្អយ៉ាងណានោះទេ វាគឺជាអ្វីដែលកើតឡើងរួចហើយមុន ពេលមកដែល​មានការតវ៉ា ។

ដូច្នេះប្រសិនបើគេរកឃើញ Facebook ថាមិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីទប់ស្កាត់​ភាព​ងាយរងគ្រោះនោះ វាអាចនឹងត្រូវបានគេប្តឹងពីបទរំលោភលើ GDPR  ទោះបីជាការឆ្លើយតប​របស់ខ្លួនច្បាស់លាស់ក៏ដោយ។ តើក្រុមហ៊ុនអាចប្រឈមមុខច្បាប់នឹងសមាជិកចំនួនពីរលាននាក់របស់ហ្វេសបុកដែរឬទេ? ពាក្យបណ្តឹងមួយត្រូវបានដាក់នៅរដ្ឋកាលីហ្វ័រនីញ៉ា ដោយអ្នកប្រើហ្វេសប៊ុកចំនួនពីរលាន នាក់អះអាងថាក្រុមហ៊ុននេះមានការធ្វេសប្រហែសក្នុងការអនុញ្ញាតឱ្យគណនីរបស់ពួកគេរងការខូចខាត យោងតាមប្រភពរបាយការណ៍Bloomberg ។
សកម្មភាពនេះតំណាងឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់នៅសហរដ្ឋអាមេរិក។ក្រុមហ៊ុននេះចោទប្រកាន់ហ្វេសប៊ុកអំពីការមិនគោរពនិងមិនយកចិត្តទុកដាក់ក្នុងការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់គណនី។ តើនរណាធ្វើវា? ហ្វេសប៊ុកនិយាយថា ក្រុមហ៊ុនមិនដឹងថានរណាជាអ្នកនៅពីក្រោយការវាយ ប្រហារ ឬពួកអ្នកវាយប្រហារទាំងនោះមានមួលដ្ឋាននៅណាឡើយ។ ក្រុមហ៊ុននិយាយថា ក្រុមហ៊ុនមិនបានដឹងព័ត៌មានផ្ទាល់ខ្លួនត្រូវបានចូលមើលនោះទេ។ ទោះបីជាយ៉ាងណា​ក៏ដោយក្រុមហ៊ុនបានទទួលស្គាល់ថា ភាពទន់ខ្សោយនៅក្នុងកូដរបស់ក្រុមហ៊ុន កើតមានឡើងចំពោះការផ្លាស់ប្តូ ក្នុងខែកក្កដាឆ្នាំ២០១៧ មានន័យថាគណនីទាំងនោះ​ងាយរងគ្រោះតាំងពីពេលនោះមក។ ខណៈពេលដែលវាជាដំណើរការដ៏ស្មុគស្មាញមួយ គេរាយការណ៍ថា មានវីដេអូនៅលើ YouTube ពន្យល់ពីវិធីដើម្បី hack វេទិកា។

តើវេទិកាផ្សេងទៀតរងផលប៉ះពាល់ដែរឬទេ?

BBC សួទៅ Spotify និង Tinder ដែលបណ្តាញទាំងពីរនេះអាចចូលបានតាមរយះការចូលហ្វេសប៊ុក ទោះបីសេវាកម្មរបស់​ពួកគេ​រង​ផលប៉ះពាល់ដោយសារការរំលោភបំពានក៏ដោយ។សាស្ត្រាចារ្យ Alan Woodward អ្នកជំនាញសន្តិសុខអ៊ីនធើណេតមកពីសាកលវិទ្យាល័យ Surrey មានប្រសាសន៍ថា វាហាក់បីដូចជាវាអាចប៉ះពាល់ដល់ប្រព័ន្ធផ្សេងទៀតប្រសិន​បើអ្នកបានប្រើហ្វេសប៊ុកជាមធ្យោបាយរបស់អ្នកក្នុងការចូល។អ្នកគ្រប់គ្រងពាក្យសម្ងាត់មួយចំនួនចេញផ្សាយពីការព្រមាននៅថ្ងៃនេះដើម្បីឱ្យអ្នកប្រើផ្លាស់ប្តូរពាក្យសម្ងាត់។ សាស្ត្រាចារ្យ Woodward ណែនាំឱ្យបង្កើតការចូលផ្ទាល់ខ្លួនសម្រាប់សេវាកម្មនីមួយៗ៕

ប្រភព៖

https://www.bbc.com/news/technology-45706809

 

LEAVE A REPLY

Please enter your comment!
Please enter your name here