ក្រុមហ៊ុនបច្ចេកវិទ្យា Adobe ទើបតែបញ្ចេញនូវ security updates ប្រចាំខែរបស់ខ្លួនសម្រាប់កំហុសឆ្គងចំនួន 11 នៅក្នុងកម្មវិធី Adobe Digital Editions, Framemaker និង Technical Communications Suite ដែលក្នុងនោះកំហុសឆ្គងធ្ងន់ធ្ងរមាន 4 និងសំខាន់ទៀតមាន 7 ។ ក្រុមហ៊ុន Adobe ក៏បញ្ចេញនូវ updated versionsសម្រាប់កម្មវិធី Flash Player ផងដែរ។
សម្រាប់កំហុសឆ្គងទាំង 4 នេះស្ថិតនៅក្នុងកម្មវិធី Adobe Digital Editions ដែលជាកម្មវិធី ebook reader software program នោះ។ សម្រាប់កំហុសឆ្គងនេះអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការប្រតិបត្តិនូវកូដមេរោគទៅលើប្រព័ន្ធគោលដៅរបស់អ្នកប្រើប្រាស់បាន។ សម្រាប់កម្មវិធី Adobe Digital Editions ក៏ទទួលបាននូវ security updates ទៅលើកំហុសឆ្គងនៃ “Out of bounds read” នេះ។
កំហុសឆ្គងនេះប៉ះពាល់ទៅលើកម្មវិធី Adobe Digital Editions version 4.5.8 និងសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows, macOS និង iOS ។ អ្នកប្រើប្រាស់ជាច្រើនត្រូវណែនាំអោយធ្វើការ Download និង Update ទៅ version 4.5.9 ។ ក្រុមហ៊ុន Adobe ក៏ធ្វើការ Patch ទៅលើ DLL hijacking នៅក្នុងកម្មវិធី Adobe Framemaker និង Adobe Technical Communications Suite ផងដែរ។
កំហុសឆ្គងនៃ DLL hijacking នេះប៉ះពាល់ទៅលើ Adobe Framemaker version 1.0.5.1 សម្រាប់ Windows និង Adobe Technical Communications Suite version 1.0.5.1 សម្រាប់ Windows ។ ក្រុមហ៊ុន Adobe ណែនាំអ្នកប្រើប្រាស់ administrators ក្នុងការ Download និងតម្លើងនូវ Patch សុវត្ថិភាពចុងក្រោយអោយឆាប់បំផុត៕
ប្រភព៖
https://thehackernews.com/2018/10/adobe-security-updates.html