ក្រុមហ៊ុនបច្ចេកវិទ្យា Google ប្រកាសអំពី Security Updates ចំនួន 5 នៅលើ Chrome Extensions

0

ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែប្រកាសបង្ហាញថ្មីមួយសម្រាប់ Chrome Web Store របស់ខ្លួនថានឹងធ្វើឱ្យ Chrome extensions កាន់តែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ នៅក្នុងរយៈពេលពីរឆ្នាំនេះ យើងឃើញមានការកើនឡើងនៃកម្មវិធី extensions ដែលមានមេរោគស្ថិតនៅក្នុង scripts ដែលអ្នកប្រើប្រាស់មិនដឹងនោះទេ។

ទោះជាយ៉ាងណាក៏ដោយ ផ្នែកដ៏ល្អបំផុតនោះគឺថាក្រុមហ៊ុន Google ដឹងអំពីបញ្ហានេះ ហើយក៏ធ្វើការផ្លាស់ប្តូរទៅលើ Chrome web browser សម្រាប់គ្រប់គ្រងទៅលើ Extension នេះ។ នៅដើមឆ្នាំនេះ ក្រុមហ៊ុន Google ធ្វើការបិទទៅលើ extensions ដែលប្រើប្រាស់នូវ cryptocurrency mining scripts ហើយនៅក្នុងខែមិថុនា ក្រុមហ៊ុននេះក៏បិទនូវកម្មវិធី Chrome extensions នេះចោលទាំងស្រុងតែម្ងង។

ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រើប្រាស់នូវបច្ចេកវិទ្យា machine learning technologies ក្នុងការស្រាវជ្រាវ និងបិទទៅលើ malicious extensions នោះ។ ក្រុមហ៊ុន Google ប្រកាសបង្ហាញនូវការផ្លាស់ប្តូរចំនួន 5 ដែលអ្នកប្រើប្រាស់អាចធ្វើការគ្រប់គ្រងទៅលើ Permissions សម្រាប់សុវត្ថិភាពនេះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏ប្រកាសបង្ហាញនូវ Manifest version 3  នៅក្នុងឆ្នាំ ២០១៩ ដែលស្ថិតនៅទ្រទ្រង់នូវមុខងារ Service Workers  នៅក្នុង Background នោះ។ នៅក្នុង 180,000 extensions នៅលើ Chrome Web Store ក្រុមហ៊ុន Google ជឿជាក់ថានេះនឹងធ្វើឱ្យ Web កាន់តែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រាប់លាននាក់៕

ប្រភព៖

https://thehackernews.com/2018/10/google-chrome-extensions-security.html

LEAVE A REPLY

Please enter your comment!
Please enter your name here