ក្រុមហ៊ុនបច្ចេកវិទ្យា Google ធ្វើការ Encrypt ទៅលើ Android Cloud Backups តាមរយៈLock Screen Password របស់អ្នក

0

នៅក្នុងកិច្ចខិតខំប្រឹងប្រែងនៅក្នុងការធានាទៅលើទិន្នន័យរបស់អ្នកប្រើប្រាស់នោះទៅលើ Privacy ក្រុមហ៊ុនបច្ចេកវិទ្យា Google ប្រកាសបង្ហាញនូវមុខងារសុវត្ថិភាពថ្មីសម្រាប់សេវាកម្ម Android Backup Service ដែលពេលនេះធ្វើការ Encrypt ទៅលើទិន្នន័យ Backup របស់អ្នកនៅក្នុង Cloud Servers ដែលក្រុមហ៊ុនមិនអាចធ្វើការអានបាននោះទេ។

ក្រុមហ៊ុនបច្ចេកវិទ្យា Google អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន Android ធ្វើការ Backup ដោយស្វ័យប្រវត្តិទលើ App Data និង Settings ទៅកាន់ Google Account របស់ពួកគេដែលអនុញ្ញាតឱ្យពួកគេធ្វើការ Restore វានៅពេលដែលត្រូវការបាន។

ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យ Backup របស់អ្នកមិនបានធ្វើការ Encrypt និងមើលឃើញដោយក្រុមហ៊ុនបច្ចេកវិទ្យា​ Google នោះទេ។ នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android Pie ក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏ធ្វើការ Encrypt ទៅលើស្មាតហ្វូន Android របស់អ្នកនៅលើ Backup Data តាមជំហានដូចខាងក្រោម៖

ជំហានទី ១៖ ស្មាតហ្វូន Android របស់អ្នកនឹងធ្វើការបង្កើតនូវ Key សម្ងាត់ (ដែល Google មិនដឹងនោះទេ)

ជំហានទី ២៖ សម្រាប់ Key សម្ងាត់នេះនឹងទទួលបាននូវការ Encrypt ដោយប្រើប្រាស់នូវ  lockscreen PIN/pattern/passcode (ដែល Google មិនដឹងនោះទេ)

ជំហានទី ៣៖ សម្រាប់ Key សម្ងាត់នេះគឹមានការធានាដោយបញ្ជូនទៅកាន់  Titan security chip ដែលប្រើប្រាស់នៅលើ Servers របស់ Google

Titan security key នឹងមិនធ្វើការ Decrypt ទៅលើទិន្នន័យ Backup នោះទេដោយសារតែវាធ្វើការស្វែងរកនូវ lockscreen passcode ដែលអ្នកប្រើប្រាស់សម្រាប់ស្នើសុំនូវការ Decrypt នោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏ជួលក្រុមហ៊ុនសុវត្ថិភាព  NCC Group ក្នុងការពិនិត្យមើលទៅលើមុខងារ Android Cloud Backup/Restore ។ NCC រកឃើញនូវបញ្ហាមួយចំនួនដែលធ្វើការដោះស្រាយរួចរាល់ហើយនៅពេលនេះ។ សម្រាប់មុខងារនេះគឺត្រូវប្រើប្រាស់នៅលើតែប្រព័ន្ធប្រតិបត្តិការ Android 9 Pie តែប៉ុណ្ណោះ៕

ប្រភព៖

https://thehackernews.com/2018/10/android-cloud-backup.html

LEAVE A REPLY

Please enter your comment!
Please enter your name here