Signal ដែលជាកម្មវិធីផ្ញើសារដែលមានការពេញនិយមប្រភេទ end-to-end encrypted messaging app មានគម្រោងក្នុងការបន្ថែមនូវមុខងារថ្មីមួយដែលមានគោលដៅនៅក្នុងការលាក់នូវអត្តសញ្ញាណរបស់អ្នកផ្ញើដើម្បីគេចផុតពីអ្នកវាយប្រហារដែលព្យាយាមចូលរារាំងនៅក្នុងការទំនាក់ទំនងនេះ។
បើទោះបីជាកម្មវិធីផ្ញើសារនេះបញ្ជូនតាមរយៈសេវាកម្មផ្ញើសារសុវត្ថិភាពដូចជា Signal, WhatsApp, និង Telegram គឺជាប្រភេទ end-to-end encrypted ដែលបញ្ជូនឆ្លងកាត់នូវ Servers របស់ពួកគេដែលសារនីមួយៗបន្សល់ទុកនូវព័ត៌មាននៃទិន្នន័យ metadata ដែលទម្លាយនូវអ្នកផ្ញើសារជាអ្នកណា និងនៅពេលណានោះ។
សម្រាប់មុខងារថ្មីដែលមានឈ្មោះហៅថា “Sealed Sender,” ត្រូវប្រកាសដោយក្រុមហ៊ុន Signal នឹងមានការកាត់បន្ថយទៅលើចំនួននៃទិន្នន័យដែលអាចចូលទៅដំណើរការតាមរយៈក្រុមហ៊ុនខ្លួនឯងនោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចកត់សម្គាល់បានថា កម្មវិធី Signal មិនអាចរក្សាទុកនូវ metadata ឬ Logs នៃព័ត៌មានរបស់អ្នកប្រើប្រាស់ដែលផ្ញើសារទៅកាន់អ្នកដទៃ និងពេលណានោះទេ ប៉ុន្តែមុខងារថ្មីនេះអាចធ្វើការការពារទៅលើអត្តសញ្ញាណរបស់អ្នកផ្ញើបាន។
តើមុខងារ Signal’s Sealed Sender ការពារទៅលើទិន្នន័យ Metadata ដូចម្តេច?
តាមការបញ្ជាក់នៅក្នុងការបង្ហោះនៅក្នុងប្លុកមួយតាមរយៈ Signal នៅថ្ងៃចន្ទនេះ មុខងារ Sealed Sender នេះប្រើប្រាស់នូវ encrypted “envelope” ដែលផ្ទុកនូវអត្តសញ្ញាណរបស់អ្នកផ្ញើ និង message ciphertext ហើយបន្ទាប់មកធ្វើការ decrypted នៅផ្នែកអ្នកទទួលជាមួយនឹង Keys របស់ពួកគេ។
ថ្មីៗនេះ Sealed Sender នៅក្នុង beta version នៃកម្មវិធី Signal app ដូចនេះអ្នកប្រើប្រាស់ Beta អាចដំណើរការនូវមុខងារនេះតាមរយៈការចូលទៅកាន់ Settings → Sealed Sender ហើយបើកនូវ “Allow from Anyone” toggle ទៅទទួលនូវសារ ‘sealed sender’ messages ចេញពី Contacts ដែលមិនស្គាល់ និងមនុស្សជាច្រើនទៀតដែលមិនមានការចែករំលែកនូវ Profile របស់ពួកគេ ឬការចែកចាយនូវ Token នោះ។
ក្រៅពីការពារទៅលើអត្តសញ្ញាណរបស់អ្នកផ្ញើនេះ ក្រុមហ៊ុននេះក៏រកឃើញនូវវិធីថ្មីៗជាច្រើនក្នុងការ encrypt IP addresses និងទិន្នន័យព័ត៌មាននៃ metadata សម្ងាត់ជាច្រើនទៀតដែលអាចទម្លាយតាមរយៈការវិភាគទៅលើបណ្តាញ Network របស់អ្នកប្រើប្រាស់៕
ប្រភព៖
https://thehackernews.com/2018/10/signal-secure-messaging-metadata.html