ពួក ហេគឃ័រ ទំនងជាបានលួចយក និងបោះពុម្ពផ្សាយសារឯកជនយ៉ាងហោចណាស់គណរបស់អ្នកប្រើគនីអ្នកប្រើហ្វេសប៊ុកចំនួន៨១.០០០ នាក់។ ជនល្មើសប្រាប់ភ្នាក់ងារសារព័ត៌មាន BBC រុស្ស៊ីថា ពួកគេមានព័ត៌មានលម្អិតពីគណនីសរុបចំនួន១២០ លានដែលពួកគេបានព្យាយាមលក់ ប៉ុន្តែមានហេតុផលបង្ករឱ្យមានការសង្ស័យអំពីតួលេខនោះ។ ហ្វេសប៊ុកនិយាយថា សន្ដិសុខរបស់ខ្លួនមិនរងការប៉ះពាល់ទេ ហើយទិន្នន័យប្រហែលជាត្រូវគេលួចតាមរយៈកម្មវិធីរុករកដែលមានគំនិតអាក្រក់។
‘ការអនុវត្តន៏ច្បាប់’
ហ្វេសប៊ុកបន្ថែមថា ក្រុមហ៊ុនរបស់ខ្លួនចាត់វិធានការដើម្បីទប់ស្កាត់កុំឱ្យគណនីផ្សេងទៀតកុំឱ្យរងការប៉ះពាល់។ BBC យល់ដឹងថា ព៧ទឥមានរបស់អ្នកប្រើជាច្រើនដែលគេលួចបានមានមូលដ្ឋាននៅអ៊ុយក្រែន និងរុស្ស៊ី។ ទោះយ៉ាងណាក៏ដោយ មូលដ្ឋានខ្លះមកពីចក្រភពអង់គ្លេសអាមេរិក ប្រេស៊ីលនិងកន្លែងផ្សេងទៀត។
លោក Guy Rosen នាយកប្រតិបត្តិរបស់ Facebook មានប្រសាសន៍ថា លោកទាក់ទងអ្នកបង្កើតកម្មវិធីរុករកដើម្បីធានាថា កម្មវិធីបន្ថែមដែលមិនស្គាល់ និងមិនអាចជឿទុកចិត្តបានមិនអាចទាញយកក្នុង store របស់ពួកគេបានទេ។ លោកក៏បានទាក់ទងទៅសមត្ថកិច្ច និងធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដកគេហទំព័រដែលបង្ហាញព័ត៌មានពីគណនីហ្វេសប៊ុក។
ការឆ្លើយឆ្លងយ៉ាងជិតស្និទ្ធ
ការបំពាននេះលេចចេញជាលើកដំបូងក្នុងខែកញ្ញានៅពេលដែលមានការបង្ហោះពីអ្នកប្រើប្រាស់ដែលមានឈ្មោះហៅក្រៅថា FBSaler បង្ហាញខ្លួនលើវេទិកាអ៊ីនធឺណេតជាភាសាអង់គ្លេស។ អ្នកប្រើបានសរសេរថា យើងលក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើហ្វេសប៊ុក។ក្រុមហ៊ុនឌីជីថលពិនិត្យលើពាក្យបណ្តឹងនេះជំនួសឱ្យភ្នាក់ងារ BBC និងបញ្ជាក់ថា គណនីច្រើនជាង ៨១ ០០០ ដែលបង្ហោះតាមអ៊ីនធើណេតជាគំរូដែលមានសារឯកជន។ ទិន្នន័យពីគណនី ១៧៦០០០ បន្ថែមទៀតក៏អាចរកបានផងដែរ ទោះបីជាព័ត៌មានមួយចំនួនរួមមានអាស័យដ្ឋានអ៊ីម៉ែល និងលេខទូរស័ព្ទអាចត្រូវគេទាញយកបានពីសមាជិកដែលមិនបានលាក់វា។ សេវាកម្ម BBC របស់រុស្ស៊ីទាក់ទងអ្នកប្រើហ្វេសប៊ុកចំនួន៥ នាក់ដែលសាររបស់ពួកគេត្រូវលាតត្រដាង។
ឧទាហរណ៏ អំពីរូបថតនៃថ្ងៃឈប់សម្រាកនាពេលថ្មីៗនេះ និងមួយទៀតស្តីពីការជជែកគ្នាអំពីការប្រគុំតន្រ្តី Depeche Mode នាពេលថ្មីៗនេះ ហើយទីបី ពីការបញ្ចូលពាក្យបណ្តឹងអំពីកូនប្រសារ។ ព័ត៌មានទាំងនោះក៏មានការឆ្លើយឆ្លងជិតស្និទ្ធរវាងគូស្នេហ៍ផងដែរ។
គេហទំព័រមួយក្នុងចំណោមគេហទំព័រដែលទិន្នន័យត្រូវគេបោះពុម្ពផ្សាយហាក់ដូចជាត្រូវបានគេបង្កើតឡើងនៅ St Petersburg ។ អាសយដ្ឋាន IP របស់វាក៏ត្រូវសេវាកម្មតាមដានឧក្រិដ្ឋកម្មតាមអ៊ីនធើណេតសម្គាល់។ គេបន្ថែមថា អាសយដ្ឋានទាំងនេះត្រូវបានគេប្រើដើម្បីពង្រីក LokiBot Trojan ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារចូលប្រើពាក្យសម្ងាត់អ្នកប្រើ។
តើគួបន្ទោសនរណា?
ជំនួយការទិញឥវ៉ាន់ផ្ទាល់ខ្លួន កម្មវិធីចំណាំ និងល្បែងតូចៗសុទ្ធគឺផ្តល់ជូនដោយកម្មវិធីរុករកផ្សេងៗដូចជា Chrome, Opera និង Firefox ដែលជាផ្នែកបន្ថែមនៃភាគីទីបី។ icons តូចដែលនៅតាមរបារអាសយដ្ឋាន URL របស់អ្នក កំពុងរង់ចាំអ្នកឱ្យចុចលើពួកវា។
យោងតាមប្រភពហ្វេសប៊ុកវាគឺជាផ្នែកបន្ថែមមួយដែលអាចឃ្លាំមើលសកម្មភាពរបស់ជនរងគ្រោះយ៉ាងស្ងៀមស្ងាត់នៅលើវេទិកា និងផ្ញើព័ត៌មានផ្ទាល់ខ្លួន និងការសន្ទនាឯកជនទៅឱ្យពួក ហេគឃ័រ ។ ហ្វេសប៊ុកមិនបានបង្ហាញឈ្មោះ extensions ដែលខ្លួនជឿថា មានជាប់ពាក់ព័ន្ធទេប៉ុន្តែនិយាយថា ការលេចធ្លាយនោះមិនមែនជាកំហុសរបស់ខ្លួននោះទេ។
ក្រុមអ្នកជំនាញអ៊ិនធើណេតឯករាជ្យប្រាប់ភ្នាក់ងារ BBC ថា ប្រសិនបើផ្នែក extensions ទាំងឡាយគឺជាមូលហេតុពិតប្រាកដ អ្នកបង្កើតកម្មវិធីរុករកអាចចែករំលែកការទទួលខុសត្រូវខ្លះៗចំពោះការបរាជ័យក្នុងការចូលរួមការពារកម្មវិធីដោយចាត់ទុកថា ការហេគធ្វើឡើងតាមទីផ្សាររបស់ពួកគេ។ ប៉ុន្តែការ ហេគនៅតែជាដំណឹងអាក្រក់សម្រាប់ Facebook ។
បណ្តាញនេះជួបបញ្ហាច្រើនឆ្នាំមកហើយ ហើយវាជាកត្តាគួរឱ្យភ័យខ្លាចសម្រាប់សន្តិសុខទិន្នន័យ និងមានសំណួរចោទសួរ តើហ្វេសបុកមានសកម្មភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងស្ថានភាពបែបនេះដែលប៉ះពាល់ដល់ចំនួនមនុស្សយ៉ាងច្រើនហើយឬនៅ។ ភ្នាក់ងាររបស់ BBC នៅប្រទេសរុស្ស៊ីផ្ញើរអ៊ីមែលមានបញ្ចីអាស័យដ្ឋាន និងព័ត៌មានលំអិតពីការហេគ ដោយដើរតួធ្វើជាអ្នកទិញ និងមានចំណាប់អារម្មណ៍ក្នុងការទិញព័ត៌មានលម្អិតពីគណនីចំនួនពីរលាន។
គេសួរអ្នកផ្សាយពាណិជ្ជកម្មថា តើគណនីដែលរងការរំលោភបំពានមានលក្ខណៈដូចគ្នានឹងអ្នកដែលពាក់ព័ន្ធនៅក្នុងរឿងអាស្រូវ Cambridge Analytica ឬការបំផ្លាញសន្តិសុខជាបន្តបន្ទាប់ដែលបានបង្ហាញនៅក្នុងខែកញ្ញាទេ។ ការឆ្លើយតបជាភាសាអង់គ្លេសបានមកពីអ្នកដែលហៅខ្លួនឯងថា John Smith ។
គាត់និយាយថា ព័ត៌មាននេះមិនមានអ្វីពាក់ព័ន្ធជាមួយនឹងការធ្លាយទិន្នន័យនោះទេ។ គាត់អះអាងថា ក្រុម ហេគរបស់គាត់អាចផ្តល់ទិន្នន័យរបស់អ្នកប្រើប្រាស់ ១២០ លាននាក់ដែលក្នុងនោះទិន្ន័យ ២,៧ លាននាក់ជារបស់ជនជាតិរុស្សី។ ប៉ុន្តែ Digital Shadows ប្រាប់ភ្នាក់ងារ BBC ថា ពាក្យបណ្តឹងនេះគឺជាប់សង្ស័យ ព្រោះមិនដែលថាហ្វេសប៊ុកនឹងអាចខកខានការរំលោភបំពានដ៏ធំបែបនេះ។ John Smith មិនបានពន្យល់ពីមូលហេតុដែលគាត់មិនផ្សព្វផ្សាយសេវាកម្មរបស់គាត់ឱ្យបានទូលំទូលាយជាងនេះទេ។ ហើយនៅពេលគេសួរថា តើការលេចធ្លាយនេះមានទំនាក់ទំនងទៅនឹងរដ្ឋរុស្ស៊ី ឬទៅទីភ្នាក់ងារស្រាវជ្រាវអ៊ីនធើណេត ក្រុមចារកម្មដែលពាក់ព័ន្ធនឹងវិមានក្រិមឡាំងដែរឬទេនោះ។ គាត់ឆ្លើយតបថា: ទេ៕
ប្រភពព័ត៌មាន៖
https://www.bbc.com/news/technology-46065796