Lagarde របស់ IMF មានប្រសាសន៍ថាធនាគារកណ្តាលអាចនឹងបញ្ចេញប្រើប្រាស់លុយឌីជីថល

0

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ Christine Lagarde មានប្រសាសន៍ថា ធនាគារកណ្តាលនៅជុំវិញពិភពលោកគួរតែពិចារណាក្នុងការបញ្ចេញរូបិយប័ណ្ណឌីជីថល។ ថ្លែងនៅប្រទេសសិង្ហបុរី Lagarde ថ្លែងថា នេះអាចធ្វើឱ្យប្រតិបត្តិការរូបិយប័ណ្ណឌីជីថលកាន់តែមានសុវត្ថិភាព។ ការទូទាត់មិនមែនសាច់ប្រាក់មានកំណើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដែលបង្កើនការប្រឈមសម្រាប់រដ្ឋាភិបាល និងធនាគារកណ្តាល។

និយតករសម្តែងការព្រួយបារម្ភជាមួយរូបិយប័ណ្ណឌីជីថលហើយបានអំពាវនាវឱ្យមានការត្រួតពិនិត្យកាន់តែច្រើន។ Lagarde មានប្រសាសន៍សុន្ទរកថានៅឯសន្និសិទមួយនៅក្នុងប្រទេសសឹង្ហបូរីថា លោកស្រីជឿជាក់ថា ទាំងអស់គ្នាគួរតែពិចារណាលទ្ធភាពក្នុងការចេញផ្សាយរូបិយប័ណ្ណឌីជីថល។ វាអាចមានតួនាទីសម្រាប់រដ្ឋក្នុងការផ្គត់ផ្គង់ប្រាក់ទៅឱ្យសេដ្ឋកិច្ចឌីជីថល។ អត្ថប្រយោជន៍នេះមានភាពច្បាស់លាស់ណាស់។ ការទូទាត់របស់អ្នកនឹងមានសុវត្ថិភាពភ្លាមៗ  មានសេវាតម្លៃថោក និងមានលក្ខណៈពាក់កណ្តាលអានាមិក  ហើយធនាគារកណ្តាលនឹងរក្សាជំហរច្បាស់លាស់ក្នុងការបង់ប្រាក់។

Lagarde មានប្រសាសន៍ថា ធនាគារកណ្តាលនៅប្រទេសកាណាដា ចិន ស៊ុយអែតនិងអ៊ុយរូហ្គាយសុទ្ធតែកំពុងពិចារណាលើសំណើរូបិយប័ណ្ណឌីជីថល។ រូបិយប័ណ្ណនិម្មិតដែលចេញដោយធនាគារកណ្តាលនឹងក្លាយជាការទទួលខុសត្រូវរបស់រដ្ឋ​ហើយវាជាសាច់ប្រាក់មិនមែនជារបស់ក្រុមហ៊ុនឯកជនទេ។ វានឹងជួយអតិថិជនដោយធ្វើឱ្យប្រតិបត្តិការមានសុវត្ថិភាព និងសាមញ្ញហើយជាលទ្ធផលវាមានតម្លៃថោក។ ក្រុមហ៊ុនឯកជនអាចនឹងមិនទទួលធានារ៉ាប់រងសុវត្ថិភាពទាំងស្រុងក្នុងទំហំសាច់ប្រាក់ដែលពួកគេខាតបង់ទាំងស្រុងចំពោះការបរាជ័យនៃការទូទាត់។ ខណៈដែលករណីរូបិយប័ណ្ណឌីជីថលមិនមានជាសកល វាគួរតែមានការស៊ើបអង្កេតឱ្យច្បាស់ ដោយប្រុងប្រយ័ត្ន និងប្រកបដោយភាពច្នៃប្រឌិត។

ទោះបីជាបច្ចេកវិទ្យាឌីជីថលមានមូលដ្ឋានត្រូវគេកោតសរសើរចំពោះការបង្កើនល្បឿនប្រតិបត្តិការហិរញ្ញវត្ថុ និងកាត់បន្ថយការចំណាយក៏ដោយក៏អ្នកចំណោមនិយតករបង្ហាញការព្រួយបារម្ភនៅពីក្រោយការជួញដូររូបិយប័ណ្ណ។ កាលពីមុននេះ Lagarde មានប្រសាសន៍ថា ភាពអនាមិកនៃរូបិយប័ណ្ណសំដៅដល់ដូចជា Bitcoin មានន័យថា ពួកគេត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជន និងភេរវករ។ អភិបាលធនាគារអង់គ្លេសលោក Mark Carney មានប្រសាសន៍ថា រូបិយប័ណ្ណយីហោដូចជា Bitcoin គួតែត្រូវបានគ្រប់គ្រងឱ្យច្បាស់ដើម្បីបង្ក្រាបសកម្មភាពខុសច្បាប់និងការពារប្រព័ន្ធហិរញ្ញវត្ថុ៕

ប្រភពព័ត៌មាន៖

https://www.bbc.com/news/business-46203869

LEAVE A REPLY

Please enter your comment!
Please enter your name here