កំហុសឆ្គងចំនួន ៣ ត្រូវរកឃើញនៅក្នុងកម្មវិធី Atlantis Word Processor

0

នេះគឺជាអ្វីដែលអ្នកគួរតែគិតសារឡើងវិញពីរដងមុនពេលដែលបើកមើលទៅលើ email attachments ដែលជាប្រភេទ Word និង​ pdf Files នោះ។ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពនៅក្នុងក្រុមហ៊ុន Cisco Talos រកឃើញនូវកំហុសឆ្គងចំនួន ៣ ស្ថិតនៅក្នុងកម្មវិធី Atlantis Word Processor ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារពីចម្ងាយ និងគ្រប់គ្រងទៅលើកុំព្យូទ័រដែលឆ្លងមេរោគនេះ។

កម្មវិធី Atlantis Word Processor អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបង្កើត អាន និងកែប្រែទោលើឯកសារ Words ហើយវាអាចធ្វើការបម្លែងទៅជា TXT, RTF, ODT, DOC, WRI ឬ DOCX documents ទៅជា ePub ផងដែរ។

នៅក្នុងរយៈពេល ៥០ ថ្ងៃបន្ទាប់ពីការបង្ហាញនូវចំណុចរងគ្រោះចំនួន​ ៨ នៅក្នុង Versions មុនរបស់ Atlantis Word Processor នោះ ក្រុមការងាររបស់ Talos ក៏បង្ហាញនូវព័ត៌មានលម្អិតរបស់កំហុសឆ្គង ៣ គឺ CVE-2018-4038, CVE-2018-4039 និង CVE-2018-4040 ។ សម្រាប់កំហុសឆ្គងទាំង ៣ នេះឆ្លងនៅលើ Atlantis Word Processor versions 3.2.7.1, 3.2.7.2 ហើយអ្នកប្រើប្រាស់ត្រូវធ្វើការ Update ទៅកាន់ version 3.2.10.1៕

ប្រភព៖

https://thehackernews.com/2018/11/word-processor-vulnerability.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here