Onion Share អនុញ្ញាតឲ្យអ្នកចែករំលែកឯកសារក្នុងទំហំណាមួយក៏បានដោយមានសុវត្ថិភាពនិងមិនបញ្ចេញឈ្មោះរបស់អ្នក។ វាដំណើរការដោយ web server ជាមួយនឹង Tor onion service បង្កើតបានជា URL សម្រាប់ធ្វើការទាញយក។
វាមិនចាំបាច់អោយបង្កើត Server នោះទេដោយអ្នកគ្រាន់តែចូលទៅប្រើប្រាស់ Tor onion service ដែលដំណើរការនៅលើ web នឹងធ្វើការទាយយកឯកសារតាម Browser។
Onion Share គឺជាសេវាចែករំលែកឯកសារ P2P ដោយឥតគិតថ្លៃដែលបង្កើតឡើងដោយអ្នកបច្ចេកវិទ្យា Micah Lee.
របៀបប្រើប្រាស់ Onion Share
- អ្នកអាចទាញយក OnionShare ពីគេហទំព័រផ្លូវការរបស់វា (org) ដែលដំណើរការ លើ Windows, MacOS, និង Linux។
- មុនពេលអ្នកអាច Share ឯកសារបានអ្នកត្រូវបើក Tor Browser ដើម្បីអោយ Tor service Cចាប់ផ្តើមដំណើរការ onion service។
- បើក OnionShare ជ្រើសរើស ឯកសារដែលអ្នកចង់ Share រួចចុច Start Sharing។ វានឹងបង្ហាញ URL សម្រាប់ទាញយកនៅខាងក្រោមដូចជា (http://asxmi4q6i7pajg2onion/egg-cain)។
- សម្រាប់អ្នកទាយយកគ្រាន់តែ Past URL ក្នុង Browser អាចធ្វើការទាយយកបានហើយ។
របៀបដែលវាដំណើរការ
- នៅពេលដែលអ្នកជ្រើសរើសឯកសារដែលអ្នកចង់ Share រួចហើយ OnionShare នឹងផ្តើមដំណើរការ web server នៅ 0.0.1 លើ Port ដោយព្រាវ។
- វានឹងរើសយកពីរពាក្យក្នុងចំណោម ៦៨០០ ពាក្យដែលគេហៅថា (slug) ហើយបង្កើតបានជាឯកសារសម្រាប់ធ្វើការទាញយកនៅ (http://127.0.0.1:[port]/[slug]/)។
- វានឹងបើកដំណើរការ web server ជាមួយ Tor onion service ហើយបង្ហាញ URL សម្រាប់ធ្វើការទាញដែលមានលក្ខណៈដូចនេះ (http://f5ratndpx7rgvh7i.onion/test-share.)។
- នៅពេលដែល ឯកសារបានទាយយកហើយឬអ្នកបិទ OnionShare, web servers នឹងបិទទាំងស្រុង ឯកសារក៏ត្រូវលុបចេញពីគេហទំព័រ។
លក្ខណៈពិសេសរបស់ OnionShare
- រូបរាងនឹងក្រាហ្វិចងាយស្រួលមើលងាយយល់នឹងការជ្រើសរើសឯកសារដោយគ្រាន់តែទាយដាក់ពីលើក៏បាន ហើយដំណើរការលើ Windows, MacOS, និង Linux។
- សមត្ថភាពអាចចែករំលែកឯកសារបានច្រើនក្នុងពេលតែមួយ។
- អោយមនុស្សច្រើនអ្នកទាយយកបានក្នុងពេលតែមួយ។
- បង្ហាញអ្នកពីនាទីនៃការផ្ទេរឯកសារ។
- នៅពេលដែលឯកសារទាយយកបានសម្រាប់ OnionShare បិទ web server ស្វ័យប្រវត្តិដើម្បីកាត់បន្ថយផ្ទៃការវាយប្រហារ។
សុវត្ថិភាព
- មិនមានជនណាអាចចូលទៅយក ឯកសារដែលត្រូវបានចែករំលែកបានទេ។
- អ្នកផ្ញើនិងអ្នកទទួលត្រូវបានការពារដោយ Tor ។
- ប្រសិនបើមានអ្នកវាយប្រហារលើ onion service ឯកសារដែលបានចែករំលែកនៅតែមានសុវត្ថិភាព។
មិនមានសុវត្ថិភាព
- ការទំនាក់ទំនង URL របស់ OnionShare អាចមិនមានសុវត្ថិភាព។
ប្រភព៖