ក្រុមហ៊ុន Starbucks ត្រូវគេរាយការណ៍ថានឹងបិទទម្លាប់មើលសិចរបស់អតិថិជននៅ ឆ្នាំ២០១៩។ បណ្តាញ Business Insider រាយការណ៍ថា ក្រុមហ៊ុនកាហ្វេនេះនឹងបង្ហាញឧបករណ៍មួយដែលអាចបញ្ឈប់មនុស្សមិនឱ្យ មើលព័ត៌មានសិចនៅលើបណ្តាញ Wi-Fi របស់ខ្លួននៅឆ្នាំក្រោយ។ ការមើលរឿងអាសអាភាសត្រូវគេហាមឃាត់នៅឯហាង Starbucks ប៉ុន្តែបច្ចុប្បន្នវាមានតែអ្នក ទប់ស្កាត់លើមាតិកាសិចនៅតាមហាងក្នុងចក្រភពអង់គ្លេស។
ការផ្លាស់ប្តូរនេះកើតឡើង ក្រោយពីមានការគាបសង្កត់រាប់ឆ្នាំពីក្រុមសុវត្ថិភាពអ៊ីនធឺណិត Enough is Enough ដែលស្នើសុំឱ្យក្រុមហ៊ុន Starbucks អនុវត្តតាមការសន្យាក្នុងឆ្នាំ២០១៦ ដើម្បីផ្តល់បណ្តាញ Wi-Fi ដែលមានសុវត្ថិភាព។ ក្រុមនោះបង្កើតញត្តិមួយដែលទទួលបានការចុះហត្ថលេខាច្រើនជាង២៦ ០០០ ក្នុងមួយសប្តាហ៍។
លោកស្រី Donna Rice Hughes នាយកប្រតិបត្តិក្រុមហ៊ុននេះថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយថា ហាងកាហ្វេ Starbucks បង្ហាញថា ពួកគេមិនឆ្លើយតបទៅនឹងវិធីសាស្រ្ត ប្រើនុយការ៉ុតនោះទេ ប៉ុន្តែក្រុមហ៊ុនឆ្លើយតបយ៉ាងខ្លាំងចំពោះការស្ទាបស្ទង់មតិសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះ ក្រុមហ៊ុននឹងរក្សាភ្នែកមើលរហូតទាល់តែពួកគេបានអនុវត្តវិធានការនៅក្នុងក្រុមហ៊ុន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយសង្ឃឹមថានឹងមានហាងលក់ទំនិញដែលមានកម្មសិទ្ធផ្ទាល់ផងដែរ។
សមាជិកសហគមន៍សិចបច្ចុប្បន្នមិនសូវហ៊ានខ្លាំងនោះទេ។ នៅក្នុងអនុស្សរណៈផ្ទៃក្នុងអនុប្រធានក្រុមហ៊ុន YouPorn លោក Charlie Huges ដាក់ចេញគោលនយោបាយក្រុមហ៊ុនថ្មី មួយដែលហាមឃាត់ការប្រើបណ្តាញភ្ជាប់របស់ក្រុមហ៊ុន Starbucks ក្នុងការិយាល័យរបស់ខ្លួន។ អនុស្សរណៈនេះបញ្ជាក់ឱ្យដឹងថា ដោយសារតែព័ត៌មានដែល Starbucks រារាំងអតិថិជនពីការស្វែងរកនិងមើលមាតិកាសម្រាប់មនុស្សពេញវ័យនៅក្នុងគ្រឹះស្ថានរបស់ពួកគេផលិតផលរបស់ក្រុមហ៊ុន Starbucks នឹងត្រូវបានហាមឃាត់ជាផ្លូវការពីការិយាល័យ YouPorn ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០១៩ ។ ក្រុមហ៊ុន Starbucks នឹងបោះបង់ចោលការប្រើប្រាស់ថង់ប្លាស្ទិកនៅឆ្នាំ២០២០មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់នោះទេ៕
ប្រភពព័ត៌មាន៖