មូលដ្ឋានទិន្នន័យពុំមានកិច្ចការពារ ជារសប់ប្រជាពលរដ្ឋអាមេរិកចំនួនច្រើនជាង ១១៤ លាននាក់ ត្រូវគេបង្ហាញនៅលើបណ្តាញអ៊ីនធឺណិត ហើយតាមការប៉ាន់ប្រមាណចំនួនប្រជាជនដែលរងផលប៉ះពាល់មានចំនួន ៨២ លាននាក់ និងច្រើនជាងនេះ។
ចង្កោមអេឡិចត្រូនិកដូចគ្នាដែលគេកំណត់អត្តសញ្ញាណវបាននៅថ្ងៃទី១៤ ខែវិច្ឆិកា មានទំនាក់ទំនងជាមួយ IP ចំនួន ៣ ដែលអាចឱ្យអ្នកប្រើអ៊ិនធឺណិតចូលប្រើបានគ្រប់គ្នា។ IP ដំបូងប្រើដោយ shodan និង elastic search បណ្តាលឱ្យប៉ះពាល់ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនអាមេរិកចំនួន ៥៦ ៩៣៤ ០២១ នាក់។
សាធារណជនអាចចូលបានទាំងស្រុងរួមទាំងពត៌មានឈ្មោះដំបូង នាមត្រកូលនិយោជក មុខដំណែងការងារអ៊ីម៉ែល អាស័យដ្ឋាន លេខកូដ លេខទូរស័ព្ទ និងអាសយដ្ឋាន IP ។ IP ទីពីរដែលចុះជាមួយ Shodan បានលាតត្រដាងនូវកំណត់ត្រាច្រើនជាង ២៥ លាន មានឈ្មោះលំអិតអំពី “Yellow Pages” ។
វាលាតត្រដាងឈ្មោះក្រុមហ៊ុន ពត៌មានលំអិតអាស័យដ្ឋាន ផ្លូវលេខច្រក ដឹកជញ្ជូន លេខទូរស័ព្ទ លេខអាស័យដ្ឋាន អ៊ីម៉ែល ចំនួននិយោជិត តួលេខប្រាក់ចំណូល លេខកូដ NAICS លេខកូដស៊ីអាយ។ ល។ ឯកសារដែលគេចូលមើលបានមានទំហំ73 GB ត្រូវគេរាយការណ៍នៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៨ ។
បើយោងទៅតាមប្រភពរបាយការណ៍ hackenproof បង្ហាញថា បើទោះបីជាគេមិនទាន់កំណត់បានកំណត់អត្តសញ្ញាណភ្លាមៗរបស់ប្រភពបែកធ្លាយ ទិន្នន័យទាំងនោះមានលក្ខណៈស្រដៀងគ្នាទៅនឹងទិន្នន័យដែល ក្រុមហ៊ុនគ្រប់គ្រងទិន្នន័យ Data & Leads Inc. ប្រើប្រាស់។ គេមិនអាចទាក់ទងជាមួយតំណាងរបស់ពួកគេបានទេ។ ដូចគ្នានេះដែរ ប្រភព Hackenproof បង្ហាញព័ត៌មានពីចំនួនសរុបរបស់កំណត់ត្រាដែលរកឃើញមានចំនួន ១១៤ ៦៨៦ ១១៨ និងប្រជាជនដែលរងផលប៉ះពាល់មានចំនួនដល់ទៅ៨២ ៨៥២ ៨៤១។
បច្ចុប្បន្ននេះ មូលដ្ឋានទិន្នន័យនេះ សាធារណៈមិនអាចចូលមើលបានទេ ហើយគេមិនច្បាស់ថាតើនរណាម្នាក់អាចចូលប្រើមូលដ្ឋានទិន្នន័យនោះបានទេ។
វិធីការពារ
- ព្យាយាមផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកលើគណនីអ៊ីនធឺណេត (ដូចជាអ៊ីមែល)
- ព្យាយាមកុំប្រើពាក្យសម្ងាត់ដូចគ្នាសម្រាប់គណនីច្រើន
- បង្កើត និងប្រើឈ្មោះអ៊ីម៉ែល ផ្សេងសម្រាប់ទីផ្សារណាមួយ
- កំណត់ការចែករំលែកជាសាធារណៈនៃព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកចំពោះការចរចារ ការលក់ ឬការផ្តល់ជូនពិសេស
ប្រភពព័ត៌មាន៖