ហ្វេសប៊ុកការពារការបង្ហាញអ៊ីម៉ែលរបស់លោក Mark Zuckerberg ដោយចំហរ

0

ប៉ុន្មានថ្ងៃនេះហាក់ដូចជាមានការចោទប្រកាន់ ឬការលេចធ្លាយព័ត៌មានដែលបញ្ជាក់ថាបណ្តាញសង្គមកំពុងទទួលការគំរាមកំហែងដែលបង្កើតជាសំណួរខ្លះថា តើវាបង្កការគំរាមកំហែងដល់សមាជិក សង្គមទាំងមូល និងសូម្បីតែលទ្ធិប្រជាធិបតេយ្យដែរទេ? ការរាំងស្ទះចុងក្រោយបំផុតកើតមានឡើងនៅក្នុងអ៊ីម៉ែលផ្ទៃក្នុង”សម្ងាត់”មួយដែលត្រូវផ្សាយដោយសមាជិកសភាដែលនិយាយថា នាយកប្រតិបត្តិលោក Mark Zuckerberg បដិសេធការធ្វើជាសាក្សីនៅចំពោះមុខពួកគេ។

ក្នុងនាម Damian Collins ដែលជាប្រធានគណកម្មាធិការសភានិយាយថា ប្រសិនបើពួកគេមិនអាចទទួល”ចម្លើយត្រង់”ពីលោក Zuckerbergនោះ យ៉ាងហោចណាស់គេគួរតែទទួលអ៊ីម៉ែលដែលអាចបង្ហាញពីរបៀបដែលក្រុមហ៊ុនរបស់គាត់ការពារទិន្នន័យរបស់អ្នកប្រើប្រាស់ និង តំណែងសំខាន់”dominant position”របស់ខ្លួន។ លោក Collins អះអាងថា ឯកសារនេះបង្ហាញថាបណ្តាញសង្គមបន្តផ្តល់ជូននូវកម្មវិធីដែលអាចចូលទៅក្នុងទិន្នន័យរបស់មិត្តភក្តិបន្ទាប់ពីមានចំណុចកាត់ផ្តាច់ដែលត្រូវគេសន្មតថានឹងការពារភាពឯកជនរបស់សមាជិកខ្លួន។

លោកបន្ថែមថា អ៊ីម៉ែលនេះបង្ហាញថាក្រុមហ៊ុនក៏ព្យាយាមធ្វើឱ្យអ្នកប្រើប្រាស់ពិបាកក្នុងការទទួលព័ត៌មានអំពីការផ្លាស់ប្តូរសិទ្ធិឯកជន និងសិក្សាទម្លាប់របស់អ្នកប្រើស្មាតហ្វូនដើម្បីកំណត់អត្តសញ្ញាណនិងដោះស្រាយកម្មវិធីប្រកួតប្រជែង។ នៅយប់ថ្ងៃពុធនេះ ហ្វេសប៊ុកចេញផ្សាយនូវការឆ្លើយតបចំពោះបញ្ហាទាំងនេះនិងការចោទប្រកាន់ផ្សេងៗទៀត។

  • ហ្វេសប៊ុក “ធ្វើឱ្យខូចកិច្ចព្រមព្រៀងសម្ងាត់លើទិន្នន័យអ្នកប្រើ”
  • ឯកសារហ្វេសប៊ុកត្រូវរឹបអូសដោយសមាជិកសភា
  • ហ្វេសប៊ុកបង្ហាញអ្នកចូលរួមចែករំលែកទិន្នន័យរបស់វា

ចំនុចសំខាន់នៃការការពាររបស់ខ្លួនគឺថាអ៊ីម៉ែលត្រូវគេជ្រើសរើសដោយប្រើប្រាស់រូបភាពដែលផ្ទុយពីអ្វីដែលកើតឡើង។

ប៉ុន្តែតើនឹងមានការវាយប្រហារតបតវិញឬទេ?

បញ្ជីស

ចំណុចសំខាន់មួយក្នុងចំនោមចំណុចសំខាន់ៗដែលទទួលពីឯកសារគឺការចង្អុលបង្ហាញរបស់ហ្វេសប៊ុកម្តងហើយម្តងទៀតចំពោះ “បញ្ជីស” ដែលជាដំណើរការមួយដែលវាផ្តល់សិទ្ធិពិសេសដល់អ្នកប្រើប្រាស់ និងទិន្នន័យមិត្តភក្ដិរបស់ពួកគេទៅឱ្យភាគីទីបីមួយចំនួនដែលមិនមែនជាអ្នកដទៃ។ បរិបទនេះគឺនៅក្នុងខែមេសាឆ្នាំ ២០១៤ ដែលហ្វេសប៊ុកប្រកាសថា ខ្លួនមានគម្រោងរារាំងអ្នកអភិវឌ្ឍន៍(developers)ពីការទាញយកព័ត៌មានពីមិត្តភក្តិរបស់អ្នកប្រើប្រាស់ដែលជាផ្នែកមួយនៃគោលការណ៍ដែលគេហៅថា ” putting people first ” ។

រហូតមកដល់ចំណុចនោះ អ្នកអភិវឌ្ឍន៍ណាក៏អាចបង្កើតផលិតផលដែលប្រើប្រាស់ថ្ងៃខែឆ្នាំកំណើត រូបថត ភេទ សារបង្ហោះ ចំនួននៃការចូលចិត្ត និងទីតាំងមិត្តភ័ក្តរបស់អ្នកប្រើហ្វេសប៊ុកដែរ ។ នៅពេលដែលការចូលដំណើរការនេះត្រូវកាត់ផ្តាច់ ហ្វេសប៊ុកនិយាយថា វានៅតែអនុញ្ញាតឱ្យមានកម្មវិធីដើម្បីចូលមើលថា តើមាននរណាខ្លះនៅលើបញ្ជីមិត្តភក្តិរបស់អ្នកប្រើ និងរូបភាពពាក់ព័ន្ធរបស់ពួកគេ។

ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកអភិវឌ្ឍន៍ចង់រួមបញ្ចូលមិត្តភក្តិដែលមិនប្រើកម្មវិធីដូចគ្នានោះ ពួកគេត្រូវធ្វើសំណើ និងឆ្លងការពិនិត្យជាមុនសិន។ កម្មវិធីថ្មីចាំបាច់ត្រូវដាក់ពាក្យសុំភ្លាមៗ ហើយអ្នកដែលមានស្រាប់ត្រូវផ្តល់ឱ្យប្រើប្រាស់មួយឆ្នាំ។ ប៉ុន្តែលោក Collins និយាយថា អ៊ីម៉ែលបង្ហាញថាក្រុមហ៊ុនមួយចំនួន “រក្សាទិន្នន័យទាំងអស់លើមិត្តភក្តិ” ក្រោយចុងឆ្នាំ២០១៥ ។ ឯកសារនេះពិតជាបង្ហាញកម្មវិធីជាច្រើនដែលស្វែងរកសិទ្ធិពង្រីកទោះបីជាវាមិនច្បាស់លាស់ពីលទ្ធផលសម្រេចចុងក្រោយក៏ដោយ។

ប៉ុន្តែហ្វេសប៊ុកនិយាយថា គេគ្រាន់តែផ្តល់នូវការពង្រីករយះពេលខ្លីលើពត៌មានអំពីមិត្តភក្តិហើយការធ្វើដូច្នេះគឺក្នុងករណីដែលកម្មវិធីត្រូវការពេលវេលាច្រើនដើម្បីសម្របខ្លួន។ ពូកគេពន្យល់ថា វាជារឿងធម្មតាក្នុងការជួយដៃគូក្នុងកំឡុងពេលដែលពូកគេត្រូវការផ្លាស់ប្តូរកម្មវិធីរបស់ពួកគេដើម្បីការពារការគាំង ឬធ្វើឱ្យមានការរំខានដល់អ្នកប្រើ។ ជាក់ស្តែង ហ្វេសប៊ុកផ្តល់បញ្ជីអំពីអង្គភាពប្រហែលជាង៦០ដល់សមាជកាលពីខែកក្កដា ដែលខ្លួនផ្តល់ឯកសិទ្ធិនេះ ហើយដែលក្នុងករណីភាគច្រើនវាត្រូវកំណត់ត្រឹម ៦ខែ។

ឈ្មោះទាំងនោះមិនរាប់បញ្ចូលម៉ាកល្បីៗមួយចំនួនដែលយោងនៅក្នុងអ៊ីម៉ែល រួមមាន Netflix, Airbnb និង Lyft ទេ។ ការសន្និដ្ឋាននេះគឺថាប្រសិនបើពួកគេពិតជាត្រូវផ្តល់សិទ្ធិពិសេសយូរអង្វែង ពូកគេអាចត្រឹមតែចូលក្នុងបញ្ជីឈ្មោះ និងរូបភាពរបស់មិត្តភក្តិអ្នកប្រើតែប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែហ្វេសប៊ុកមិនបង្ហាញថាតើអ្នកអភិវឌ្ឍន៍ណាមួយដែលមានសិទ្ធិបន្ថែមនេះ វាមិនអាចដឹងទេថាតើពួកគេត្រូវផ្តល់ឱ្យអ្វីខ្លះនោះទេ។

តម្លៃនៃទិន្នន័យរបស់មិត្តភក្តិ

ហ្វេសប៊ុកអះអាងថា ពូកគេមិនដែលលក់ទិន្នន័យរបស់អ្នកប្រើប្រាស់ទេ។ ផ្ទុយទៅវិញពូកគេនិយាយថា ភាគច្រើននៃប្រាក់ចំណេញគឺមកពីការសួរអ្នកផ្សាយពាណិជ្ជកម្មនូវប្រភេទទស្សនិកជនដែលពួកគេចង់ ហើយបន្ទាប់មកការផ្សព្វផ្សាយរបស់ពួកគេនឹងត្រូវភ្ជាប់ទៅអ្នកប្រើប្រាស់ដែលកំពុងមើល។

ប៉ុន្តែលោក Collins និយាយថា អ៊ីម៉ែលក៏បង្ហាញផងដែរថាហ្វេសប៊ុកពិភាក្សាម្តងហើយម្តងទៀតអំពីមធ្យោបាយដើម្បីរកលុយពីការផ្តល់ទិន្នន័យរបស់មិត្តភក្តិអ្នកប្រើ។ Mark Zuckerberg សរសេរដូចខាងក្រោមនៅក្នុងឆ្នាំ ២០១២ថា “ខ្ញុំកំពុងព្យាយាមធ្វើការការពារវេទិកាមួយចំនួនដូចជា ទិន្នន័យរបស់មិត្តភក្តិ… ដោយមិនកំណត់ការចែកចាយឬការចូលទៅកាន់មិត្តភក្តិដែលប្រើកម្មវិធីនេះ។ ខ្ញុំគិតថា យើងនឹងមិនមានមធ្យោបាយណាមួយដើម្បីឱ្យអ្នកអភិវឌ្ឍន៍អាចបង់ប្រាក់ឱ្យយើងទាំងអស់ក្រៅពីការផ្តល់ជូននូវការបង់ប្រាក់និងបណ្តាញផ្សព្វផ្សាយ។ ”

ហ្វេសប៊ុកបញ្ជាក់ថា ពួកគេរុករកវិធីជាច្រើនដើម្បីសាងអាជីវកម្មរបស់ខ្លួន ប៉ុន្តែ គេមិនដែលទារប្រាក់ពីអ្នកអភិវឌ្ឍន៍សម្រាប់សេវាកម្មប្រភេទនេះទេ។ ពូកគេបន្ថែមថា “ទីបំផុតយើងដោះស្រាយលើគំរូមួយដែលអ្នកអភិវឌ្ឍន៍មិនចាំបាច់ទិញការផ្សាយពាណិជ្ជកម្ម … ហើយយើងបន្តផ្តល់វេទិកាដល់អ្នកអភិវឌ្ឍដោយឥតគិតថ្លៃ” ។ ប៉ុន្តែអ៊ីម៉ែលមួយទៀតពីលោក Zuckerberg បញ្ជាក់ច្បាស់ថា ហេតុផលរបស់គាត់ចំពោះការធ្វើដូច្នេះគឺលោកជឿជាក់ថា ការដែលអ្នកអភិវឌ្ឍន៍បង្កើតកម្មវិធីកាន់តែច្រើន នោះអ្នកប្រើប្រាស់នឹងចែករំលែកព័ត៌មានកាន់តែច្រើន ដែលនេះនឹងជួយឱ្យហ្វេសប៊ុករកលុយផងដែរ។ ហើយអ្នកប្រើប្រាស់មួយចំនួនអាចមានការព្រួយបារម្ភ ថាក្រុមហ៊ុននឹងផ្តោតលើប្រាក់ចំណេញនេះជាងភាពឯកជនរបស់ពួកគេដែលកំណត់ជាលទ្ធផលចុងក្រោយ។

ការអនុញ្ញាតរបស់ Android

ការរកឃើញមួយទៀតបង្ហាញថា ការពិតគឺថាក្រុមការងាររបស់ហ្វេសប៊ុកគ្មានជំនឿថាការធ្វើបច្ចុប្បន្នភាពលើកម្មវិធី Android ដែលអាចធ្វើឱ្យហ្វេសប៊ុកអាចចូលទៅកាន់ការហៅទូរស័ព្ទនិងអត្ថបទសាររបស់អ្នកប្រើប្រាស់ប្រថុយប្រថាននឹងប្រតិកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយទេ។

អ្នកគ្រប់គ្រងម្នាក់សរសេរថា “នេះគឺជារឿងដែលមានហានិភ័យខ្ពស់តាមទស្សនវិស័យរបស់ PR ។ គាត់បន្ថែមថា​ វាអាចបង្កើតជាអត្ថបទដែលនិយាយថា” ហ្វេសប៊ុកប្រើប្រព័ន្ធប្រតិបត្តិការ Android ថ្មីដើម្បីចូលក្នុងជីវិតឯកជនរបស់អ្នកតាមវិធីដ៏គួរឱ្យភ័យខ្លាច “។ នៅក្នុងការសន្ទនាបន្ទាប់ទៀត បុគ្គលិកពិភាក្សាសាកល្បងវិធីសាស្ត្រដែលតម្រូវឱ្យអ្នកប្រើចុចប៊ូតុងដើម្បីចែករំលែកទិន្នន័យ ប៉ុន្តែជៀសវាងឱ្យពួកគេបង្ហាញ “ការអនុញ្ញាតសិទ្ធិរបស់ប្រព័ន្ធប្រតិបត្តិការ Android ទាំងអស់(Android permissions dialogue at all) ។

លោក Collins អះអាងថាលទ្ធផលនេះគឺថាក្រុមហ៊ុននេះធ្វើឱ្យវាក្លាយជា “ការលំបាកបំផុត” ដែលអ្នកប្រើអាចយល់ដឹងពីការផ្លាស់ប្តូរឯកជនភាព។ ហ្វេសប៊ុកការពារខ្លួនថា ការផ្លាស់ប្តូរនៅតែ “ចូល(Opt in)” ជាជាងធ្វើតាមលំនាំដើម ហើយអ្នកប្រើប្រាស់ទាំងនោះទទួលអត្ថប្រយោជន៍ពីការផ្តល់យោបល់ល្អៗពីអ្នកដែលពួកគេអាចតេតាមរយៈកម្មវិធីរបស់ខ្លួន។ “នេះគឺជាការពិភាក្សាមួយស្តីពីការសម្រេចចិត្តរបស់យើងក្នុងការចាប់ផ្តើមមុខងារនៃការជ្រើសរើសនេះដែលនឹងមានអន្តរកម្មជាមួយនឹងរបាំងអនុញ្ញាតផ្ទាល់របស់ប្រព័ន្ធប្រតិបត្តិការ Android” ។ “នេះមិនមែនជាការពិភាក្សាអំពីការជៀសវាងការស្នើសុំការអនុញ្ញាតពីប្រជាពលរដ្ឋឡើយ “។

វាការពារការប្រព្រឹត្តរបស់ខ្លួនកាលពីខែមីនាបន្ទាប់ពីអ្នកប្រើប្រទះឃើញកំណត់ត្រាការហៅដែលរក្សាទុកនៅក្នុងសកម្មភាពហ្វេសប៊ុករបស់ពួកគេដោយមិនរង់ចាំការអនុញ្ញាតឱ្យបណ្តាញសង្គមប្រមូលផ្តុំពួកគេទេ។ មិនថាអ្នកទទួលយកការពន្យល់របស់វាឬអត់នោះ វាមិនល្អទេដែលនាយកប្រតិបត្តិមានការព្រួយបារម្ភយ៉ាងចំហដែលអ្នកកាសែតអាចនឹងរកឃើញនូវអ្វីដែលការធ្វើបច្ចុប្បន្នភាពត្រូវធ្វើឡើងដំបូង។ វាបន្ថែមចំណាប់អារម្មណ៍ខណៈពេលដែលហ្វេសប៊ុកចង់ឱ្យសមាជិករបស់ខ្លួនជឿទុកចិត្តលើព័ត៌មានរបស់ពួកគេហើយមិនពេញចិត្តក្នុងការត្រូវគេពិនិត្យលើទង្វើរបស់ខ្លួន។

ការស្ទង់មតិគូប្រជែង

ការប្រើប្រាស់ក្រាហ្វជាផ្នែកមួយដែលងាយយល់ពីអត្ថបទរាប់រយទំព័រ។ ពួកគេបង្ហាញពីរបៀបដែលហ្វេសប៊ុកតាមដាននូវជោគវាសនានៃគូប្រជែងប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា WhatsApp ដែលវាបន្តទិញ និងសេវាកម្មវីដអូTwitterរបស់ Vine ដែលវាសម្រេចរារាំងមិនឱ្យចូលមើលនូវទិន្នន័យមួយចំនួន។

ការតាមដាននេះត្រូវធ្វើតាម Onavo ជាក្រុមហ៊ុនវិភាគរបស់អ៊ីស្រាអែលដែលហ្វេសប៊ុកទិញនៅឆ្នាំ ២០១៣ ដែលផ្តល់ជូននូវកម្មវិធីបណ្តាញឯកជននិម្មិតដោយឥតគិតថ្លៃ។ VPNs ជាធម្មតាត្រូវតំឡើងដោយអ្នកប្រើដែលត្រូវការបន្ថែមស្រទាប់នៃភាពឯកជន។ លោក Collins ចោទប្រកាន់ហ្វេសប៊ុកថាធ្វើការស្ទង់មតិរបស់ខ្លួនដោយគ្មានទទួលដឹងពីអតិថិជន។

វាការឆ្លើយតបវិញថា កម្មវិធីនេះបង្ហាញអេក្រង់មួយដែលនិយាយថាវាប្រមូល “ព័ត៌មានអំពីការប្រើកម្មវិធី” និងលម្អិតពីរបៀបដែលវានឹងត្រូវប្រើហើយ។ វាជាការពិតដែលគោលនយោបាយភាពឯកជនរបស់កម្មវិធីបញ្ជាក់ថា វាអាចនឹងចែករំលែកព័ត៌មានជាមួយ “អ្នកគ្រប់គ្រង” រួមទាំងហ្វេសប៊ុក។ ប៉ុន្តែគេឆ្ងល់ថាតើមានអ្នកប្រើប្រាស់ប៉ុន្មាននាក់ដែលនឹងចាប់អារម្មណ៍អានពីការធានាដើម្បី”រក្សាថាអ្នកនិងទិន្នន័យរបស់អ្នកឱ្យមានសុវត្ថិភាព” របស់ពូកគេ។

ក្នុងករណីណាក៏ដោយ ប្រសិនបើហ្វេសប៊ុកមិនលាក់បាំងអ្វីនោះទេ គេចង់ដឹងថាសូម្បីតែឥឡូវនេះនៅលើ Google Play កម្មវិធីនៅតែបន្តចុះបញ្ជីអ្នកអភិវឌ្ឍន៍របស់ខ្លួនជា Onavo ជាជាងក្រុមហ៊ុនមេរបស់ខ្លួន ហើយគ្រាន់តែលើកឡើងពីតួនាទីរបស់ហ្វេសប៊ុកប្រសិនបើអ្នកប្រើប្រាស់ចុចលើ “អានបន្ថែម”។ វាគួរឱ្យកត់សម្គាល់ផងដែរដែលក្រុមហ៊ុន Apple ហាមឃាត់កម្មវិធីនេះកាលពីដើមឆ្នាំនេះពី App Store របស់ខ្លួនដោយសារតែវាគួរឱ្យទុកចិត្តពេក។

ដៃគូប្រកួតប្រជែងគោលដៅ

អ្នកមិនអាចក្លាយជាក្រុមហ៊ុនធំបំផុតមួយរបស់ពិភពលោកទេដោយគ្រាន់តែមានដំណើរការល្អនោះ។ ដូច្នេះ លោក Collins ចោទប្រកាន់ថាហ្វេសប៊ុកយក “ទីតាំងឈ្លានពាន” ប្រឆាំងនឹងគូប្រជែងដែលគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើល។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺកំរិតដែលលោក Zuckerberg ចូលរួមនឹងបញ្ហានេះ។

“យើងនៅមានបញ្ជីយុទ្ធសាស្រ្តដៃគូប្រកួតប្រជែងតូចមួយដែល Mark ជាអ្នកពិនិត្យដោយផ្ទាល់” ។ កម្មវិធីដែលផលិតដោយក្រុមហ៊ុននៅក្នុងបញ្ជីនេះត្រូវស្ថិតក្រោមការដាក់កម្រិតមួយចំនួន … ការប្រើប្រាស់ណាមួយលើសពីអ្វីដែលបញ្ជាក់មិនត្រូវអនុញ្ញាតទេបើគ្មានការយល់ព្រមពី Mark ។ ”

ដូចករណី Vine បង្ហាញថាគាត់មានឆន្ទៈក្នុងការយកចិត្តទុកដាក់។ នៅពេលដែលសួរថាតើ ហ្វេសប៊ុកគួរកាត់ផ្តាច់ Vine ពីការចូលក្នុងទិន្នន័យមិត្តភក្ដិនៅថ្ងៃនៃការចាប់ផ្តើមរបស់ខ្លួននៅឆ្នាំ២០១៣ មុនពេលការបង្ក្រាបកាន់តែទូលំទូលាយជាងមុនទេ?​ លោកឆ្លើយយ៉ាងខ្លីថា “សូមអញ្ជើញចុះ” ។ ហ្វេសប៊ុកបង្ហាញថាទង្វើបែបនេះគឺធម្មតា។

វានិយាយនៅក្នុងការឆ្លើយតបរបស់ខ្លួនថា “នៅពេលនោះយើងសំរេចដាក់កម្រិតលើកម្មវិធីដែលបង្កើតឡើងនៅផ្នែកខាងលើនៃវេទិការបស់យើងដែលចម្លងមុខងារស្នូលរបស់យើង” ។ “ការរឹតបន្តឹងប្រភេទទាំងនេះគឺជារឿងសាមញ្ញក្នុងឧស្សាហកម្មបច្ចេកវិទ្យាដែលមានវេទិកាផ្សេងគ្នាតាមវ៉ារ្យ៉ង់ផ្ទាល់របស់ពួកគេដូចជា YouTube, Twitter, Snap និង Apple” ។ ប៉ុន្តែ វាត្រូវបន្ថែមទៀតថា បច្ចុប្បន្នវាជឿជាក់ថាគោលនយោបាយនេះគឺ “ហួសសម័យ” ដូច្នេះ វាត្រូវដកចេញ។ វាយឺតពេលសម្រាប់ Vine ដែលបិទនៅក្នុងខែមករា ឆ្នាំ ២០១៧ ។

ហើយបញ្ហារបស់ហ្វេសប៊ុកគឺថាអ្នកនយោបាយឥឡូវនេះមានហេតុផលមួយទៀតសម្រាប់បទបញ្ជាថ្មីដើម្បីកំណត់ឥរិយាបថប្រឆាំងការប្រកួតប្រជែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ ក្រុមអ្នកធ្វើយុទ្ធនាការសិទ្ធិឌីជីថលក៏មានហេតុផលថ្មីផងដែរ។ លោកបណ្ឌិត Gus Hosein មកពីអង្គការឯកជនអន្តរជាតិប្រាប់សារព័ត៌មាន BBC ថា “ម្ដងហើយម្ដងទៀត ហ្វេសប៊ុកបង្ហាញថាខ្លូនមិនអាចជឿទុកចិត្ត និងមិនអាចបង្កើតពិភពលោកដែលខ្លួនអះអាងថាខ្លួនចង់ឃើញនោះទេ” ។ ពួកគេបង្ហាញពីគំរូមួយដែលត្រូវជំរុញដោយការគ្រប់គ្រងទីផ្សារនៃឥរិយាបថបញ្ឆោតនិងការកេងប្រវ័ញ្ចដែលត្រូវតែបញ្ឈប់»៕

ប្រភព៖

https://www.bbc.com/news/technology-46468108

LEAVE A REPLY

Please enter your comment!
Please enter your name here