ក្រុមហេគឃ័រដែលមានឈ្មោះថា Dark Overlord បញ្ចេញនូវ decryption keys សម្រាប់ឯកសារចំនួន ៦៥០ ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។ លុះត្រាតែមានការបង់នូវប្រាក់លោះ ក្រុមនេះក៏គំរាមថានឹងទម្លាយព័ត៌មានជាច្រើនបន្ថែមទៀតដែលនិយាយអំពីការកំទេចរដ្ឋនៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងឯកសារនេះគឺជាបំណែកមួយនៃឯកសារសម្ងាត់ជាង 18,000 ដែលពាក់ព័ន្ធទៅនឹងការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដែលគេជឿថាគឺលួចចេញពីក្រុមហ៊ុនធានារ៉ាប់រ៉ង ក្រុមហ៊ុនច្បាប់ និងទីភ្នាក់ងាររដ្ឋាភិបាលផងដែរ។
ក្រុម Dark Overlord គំរាមក្នុងការបញ្ចេញនូវឯកសារទិន្នន័យទំហំ 10GB រហូតទាល់តែមានការបង់ប្រាក់លោះជា Bitcoin ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃពុធនេះ ក្រុមហ៊ុននេះប្រកាសបង្ហាញអំពីផែនការទូទាត់សំណងមួយដើម្បីអោយមានការបង់រំលោះប្រាក់ Bitcoin ដើម្បីធ្វើការដោះសោរទៅលើឯកសារទាំងអស់នេះ។
មួយថ្ងៃក្រោយមក Dark Overlord និយាយថា ខ្លួនទទួលបានទឹកប្រាក់ច្រើនជាង $12,000 នៅក្នុង bitcoin – ដែលអាចធ្វើការដោះសោរទៅលើស្រទាប់ទី ១ និងការដោះសោរទៅលើ “checkpoints,” ជាច្រើនទៀតខណៈពេលដែលឯកសារសរុបគឺមានចំនួន ៦៥០ ។
វានៅមាន ៤ ស្រទាប់ទៀតដែលស្ថិតនៅក្នុងទំរង់ encrypted ហើយតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ស្រទាប់នីមួយៗគឺមានភាពសម្ងាត់ ហើយវាគឺជាព័ត៌មានពិតថែមទៀត។ ហេគឃ័រនេះទាមទារនូវទឹកប្រាក់ចំនួន ២ លានដុល្លារអាមេរិកសម្រាប់ Bitcoin ក្នុងការដោះសោរនូវ “megaleak,” ដែលមានឈ្មោះហៅថា “the 9/11 Papers.” ។
ក្រុមមួយនេះក៏ដាក់លក់ឯកសារជាច្រើននេះទៅកាន់ក្រុមភេរវករជាច្រើន រដ្ឋាភិបាលក្រៅប្រទេស និងសារព័ត៌មានថែមទៀត។ តាមការបញ្ជាក់របស់លោក Michelle Greenstein របស់សារព័ត៌មាន RT និយាយថា “ក្រុមហេគឃ័រនេះចង់លក់ឯកសារនេះ។ អ្វីដែលពួកគេត្រូវការគឺលុយតែប៉ុណ្ណោះ។”
ប្រភព៖
https://www.rt.com/usa/448058-dark-overlord-leaks-11-september/