សាស្ត្រាចារ្យ Alan Woodward មកពីសាកលវិទ្យាល័យ Surrey និយាយថា ទិន្នន័យដ៏មានតម្លៃកំពុងស្ថិតក្នុងហានិភ័យដោយមនុស្សដែលបញ្ចូលអាសយដ្ឋានអ៊ីមែលមិនត្រឹមត្រូវ។ កំហុសបែបនេះអនុញ្ញាតឱ្យ BBC News មើលព័ត៌មានលំអិតនៃរបាយការណ៍ឥណទានរបស់ជនអនាមិក។ ព័ត៌មានលម្អិតផ្ទាល់ខ្លួនដែលត្រូវចុះបញ្ជីនៅគេហទំព័រ ClearScore ត្រូវចូលមើលដោយអ្នកផ្សេងដែលមានឈ្មោះដូចគ្នា។
ទិន្នន័យដែលត្រូវបង្ហាញ
ក្នុងករណីនេះវាហាក់ដូចជាមានអ្នកណាម្នាក់ដាក់ពាក្យសុំចុះឈ្មោះសេវាកម្មឥណទាន ប៉ុន្ដែបញ្ចូលអាសយដ្ឋានអ៊ីមែលមិនត្រឹមត្រូវបន្តិចបន្តួចដែលធ្វើឱ្យមានឈ្មោះអ្នកប្រើគណនីស្ទួន ។ បន្ទាប់មកអ៊ីម៉ែលត្រូវបញ្ជូនទៅម្ចាស់គណនីពិតប្រាកដនៃអាសយដ្ឋានអ៊ីម៉ែលនោះដែលមានឈ្មោះដូចគ្នា។ បន្ទាប់មកបុគ្គលនោះអាចផ្លាស់ប្តូរពាក្យសម្ងាត់ អាចចូលប្រើគណនី និងមើលព័ត៌មានលំអិតផ្ទាល់ខ្លួន។
នេះរួមបញ្ចូលថ្ងៃខែឆ្នាំកំណើត អាសយដ្ឋានពីមុននិង – សំខាន់បំផុត – ប្រវត្តិព័ត៌មាននៃកម្មវិធីស្នើសុំឥណទានពីមុនដូចជា ប្រាក់កម្ចី និងការភ្នាល់ជាដើម។ ព័ត៌មានបែបនេះនឹងមានតម្លៃខ្លាំងណាស់សម្រាប់អ្នកបោកប្រាស់ដែលអាចប្រើវាដើម្បីដាក់ពាក្យសុំប្រាក់កម្ចីនិងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតដោយប្រើឈ្មោះជនអនាមិក។
បន្ទាប់ពីត្រូវគេប្រាប់ឱ្យដឹងពីករណីនេះ អ្នកនាំពាក្យរបស់ ClearScore និយាយថា “នៅពេលមានរឿងបែបនេះកើតមានឡើង ClearScore ធ្វើការសន្មត់ថាវាជាការក្លែងបន្លំនិងចាក់សោរអ្វីៗគ្រប់យ៉ាង។ ” វេបសាយនេះធ្វើការរំលឹកនៅក្នុងដំណាក់កាលនៃការចុះឈ្មោះប្រើដែលជម្រុញឱ្យអ្នកដាក់ពាក្យធានានូវអាសយដ្ឋានអ៊ីម៉ែលដែលត្រឹមត្រូវ។ វាក៏មានព័ត៌មាននៅលើគេហទំព័រអំពីការរក្សាសុវត្ថិភាពពីការលួចបន្លំផងដែរ។
‘មិនត្រឹមតែពាក្យសម្ងាត់ ‘
លោកសាស្ត្រាចារ្យ Woodward និយាយថា ត្រូវតែមានការយកចិត្តទុកដាក់យ៉ាងច្រើនដើម្បីជ្រើសរើសពាក្យសម្ងាត់សុវត្ថិភាពសម្រាប់សេវាកម្មតាមគេហទំព័រនិងត្រូវផ្លាស់ប្តូរជាប្រចាំ។ ទោះជាយ៉ាងណាក៏ដោយ លោកនិយាយថាអាសយដ្ឋានអ៊ីម៉ែលគឺជាច្រកទ្វារដ៏សំខាន់មួយដើម្បីចូកទៅកាន់ពត៌មានឌីជីថលរបស់ប្រជាជនហើយគួរតែត្រូវបញ្ចូលដោយយកចិត្តទុកដាក់។
លោកលើកឡើងថា “អាសយដ្ឋានអ៊ីមែលគឺជាគន្លឹះនៃជីវិតឌីជីថលរបស់អ្នក” ។ លោកចង្អុលបង្ហាញថា ចំណុច(.)និងសញ្ញាគូសក្រោម(_)អាចងាយនឹងត្រូវគេភ្លេចនៅពេលបញ្ចូលអាស័យដ្ឋានអ៊ីម៉ែលដោយប្រញាប់។ លោកនិយាយថា សេវាកម្មតាមអនឡាញគួរប្រើការផ្ទៀងផ្ទាត់ពីរកត្តាដូចជា លេខកូដទូរស័ព្ទដៃហើយធានាថាអ្នកស្នើសុំបញ្ចូលអ៊ីមែលរបស់ពួកគេត្រឹមត្រូវពីរដងដើម្បីកាត់បន្ថយកំហុសឆ្គង។
ធនាគារក៏ត្រូវដជំរុញឱ្យស្វែងរកវិធីផ្សេងទៀតដើម្បីពិនិត្យអត្តសញ្ញាណរបស់អតិថិជនដែរ។ វាមិនអាចទៅរួចទេដែលអាចប្រាប់ថាតើកំហុសឆ្គងនាំឱ្យព័ត៌មានលំអិតត្រូវបង្ហាញកើតឡើងច្រើនប៉ុណ្ណាទេ ប៉ុន្ដែភាពស្រដៀងគ្នារវាងអាស័យដ្ឋានអ៊ីម៉ែលដែលអាចមានភាពខុសគ្នាត្រឹមតែចំណុចឬសញ្ញា(-) ធ្វើឱ្យមានកំហុសកើតឡើងជាទៀងទាត់៕
ប្រភព៖