១.ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន៥០ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ដែលក្នុងចំនោមនោះមាន ៧ចំនុចត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។
ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយធ្ងន់ធ្ងរទាំង ៧នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ (remote code) ដោយហេគឃ័រ។ ចំនុចខ្សោយទាំង ៧នោះ មានដូចតទៅៈ
- CVE-2019-0539, CVE-2019-0567, CVE-2019-0568: ចំនុចខ្សោយនេះកើតមាននៅពេលដែល Chakra scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
- CVE-2019-0547 : ចនុចខ្សោយនេះកើតមាននៅពេលដែល មានកំហុសឆ្គងនៅលើអង្គចងចាំនៅក្នុងប្រព័ន្ធ DHCP របស់ម៉ាស៊ីនកូន (Client) ពេលដែលអ្នកវាយប្រហារធ្វើសំណើពិសេស crafted DHPC ឆ្លើយតបទៅកាន់ម៉ាស៊ីន Client។ការវាយប្រហារជោគជ័យទៅលើចំនុចខ្សោយនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដមេរោគនៅលើម៉ាស៊ីន Client បាន
- CVE-2019-0565 : ចំនុចនេះកើតមាននៅពេលដែល Microsoft Edge ធ្វើការអាក់សេសដោយមិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយនេះអាចបណ្តាលឲ្យមានការប៉ៈពាល់ទៅលើ Memory ហើយអ្នកវាយប្រហារអាចធ្វើការដំណើរកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
- CVE-2019-0550, CVE-2019-0551 : ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Windows Hypervisor (Hyper-V) នៅលើ host server បរាជ័យក្នុងការផ្ទៀងផ្ទាត់ទៅលើការបញ្ចូលព័ត៌មាន (input) នៅលើ guest operating system ពីអ្នកប្រើប្រាស់ដែលមានសិទ្ធិ។ ដើម្បីវាយលុកទៅលើចំនុចខ្សោយនេះ អ្នកវាយប្រហារអាចដំណើរការនូវកូនកម្មវិធីណាមួយនៅលើ guest operating system ដែលអាចបណ្តាលឲ្យ Hyper-V host operating system ដំណើរការនូវកូដ
សម្រាប់បញ្ជីលំអិតនៃចំនុចខ្សោយទាំង៥០ ដែលបញ្ចេញដោយម៉ៃក្រូសូហ្វសូមចូលទៅកាន់:
២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់
- Adobe Flash Player
- Internet Explorer
- Microsoft Edge
- Microsoft Windows
- Microsoft Office and Microsoft Office Services and Web Apps
- ChakraCore
- .NET Framework
- ASP.NET
- Microsoft Exchange Server
- Microsoft Visual Studio
៣.ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។
៤.អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ទូទៅ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
ព័ត៌មានលំអិតពាក់ព័ន្ធ
- https://portal.msrc.microsoft.com/en-us/security-guidance
- https://portal.msrc.microsoft.com/en-us/security-guidance/releasenotedetail/b4384b95-e6d2-e811-a983-000d3a33c573
- https://www.symantec.com/blogs/threat-intelligence/microsoft-patch-tuesday-january-2019
- https://www.zdnet.com/article/microsoft-january-2019-patch-tuesday-fixes-50-vulnerabilities/