ក្រុមហ៊ុន Facebook បានបញ្ចូលមុខងារដ៏ពិសេសមួយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចលុបសារចាស់ៗឬសារដែលគិតថាខុសឆ្គង ដោយមិនឲ្យបុគ្គលម្ខាងទៀតឃើញក្នុងកម្មវិធីផ្ញើសារ Messenger។
បច្ចុប្បន្នមុខងារនេះដាក់ឲ្យប្រើប្រាស់សម្រាប់គណនី Facebook មួយផ្នែកធំជាពិសេសសម្រាប់ជំនាន់ Desktop ដោយឡែកជំនាន់ Mobile មិនទាន់ដំណើរការផ្លូវការនោះទេ ពោលគឺរំពឹងនឹងបញ្ចប់ការបន្ទាន់សម័យនាពេលដ៏ខ្លីខាងមុខនេះ។ យ៉ាងណាមិញអ្នកប្រើប្រាស់អាចសិក្សាទុកជាចំណេះដឹងទៅពេលក្រោយ តាមរយៈការអនុវត្តដ៏សាមញ្ញ។
- បើកដំណើរការ Facebook Messenger លើទូរសព្ទឬ Desktop
- ចូលទៅកាន់ការសន្ទនាដែលអ្នកចង់លុប
- ចុចសង្កត់ឲ្យជាប់សារណាមួយ
- រើសយកពាក្យ Delete > ជ្រើសត្រង់ពាក្យ Remove for everyone (សារនោះនឹងបាត់ចេញពីប្រអប់សាររបស់អ្នកនិងបុគ្គលម្ខាងទៀត ប៉ុន្តែត្រូវរង់ចាំពេលប្រហែល ១០ នាទី)