ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក គឺក្រុមហ៊ុនAmazon បានដំណើរការសាកល្បងមនុស្សយន្ដដឹកទំនិញឲ្យអតិថិជនជាលើកដំបូងរបស់ខ្លួន។ មនុស្សយន្ដដែលមានរាងជ្រុងមានកង់៦ អាចធ្វើដំណើរតាមចិញ្ចើមថ្នល់មានល្បឿនដូចមនុស្សដើរអ៊ីចឹងដែរ។ ក្រុមហ៊ុនAmazonបានប្រកាសពីដំណើរការនេះ កាលពីថ្ងៃពុធសប្ដាហ៍មុន ដោយជំហានដំបូងធ្វើប្រតិបត្ដិការនៅទីក្រុងSeattle ជាទីតាំងការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនស្ថិតនៅតែម្ដង។
មនុស្សយន្ដនេះនឹងធ្វើដំណើរតាមផ្លូវដែលកំណត់ជាមុន ហើយពេលដឹកទំនិញទៅដល់កន្លែង អតិថិជនអាចបើកយកទំនិញរបស់គេបាន។ ស្ថិតក្នុងការសាកល្បងបុគ្គលិកក្រុមហ៊ុននឹងធ្វើដំណើរជាមួយមនុស្សយន្ដនេះ ចៀសវាងមានបញ្ហាកើតឡើង។ វានឹងធ្វើការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ដែលក្រុមហ៊ុនគ្រឿងទេសKrogerរបស់អាមេរិក បានសហការជាមួយAmazon ដើម្បីចាប់ផ្ដើមសេវាកម្មមនុស្សយន្ដដឹកទំនិញឲ្យភ្ញៀវនេះ៕