តើអ្នកចង់ធ្វើការ៥ថ្ងៃក្នុងមួយសប្ដាហ៍ ប្រសិនបើអ្នកមានជម្រើសឲ្យធ្វើការតិចថ្ងៃ ប៉ុន្ដែទទួលបានប្រាក់ខែដូចគ្នា? នៅពេលអ្នកឆ្លើយថាចង់បានដូច្នេះ ចម្លើយរបស់អ្នកដូចគ្នានឹងប្រជាជនឥណ្ឌា៦៩ភាគរយ ដែលជាបុគ្គលិកធ្វើការពេញម៉ោង ចង់ធ្វើការ៥ថ្ងៃក្នុងមួយសប្ដាហ៍។ តាមការសិក្សាថ្មីៗនេះ របស់ក្រុមហ៊ុនគ្រប់គ្រងកម្លាំងពលកម្មអន្ដរជាតិ Kronos Incoporated បានបង្ហាញថា ប្រទេសឥណ្ឌាគឺជាប្រទេសដែលប្រជាជន ជាអ្នកធ្វើការយ៉ាងសកម្មបំផុតក្នុងពិភពលោក។
ក្រុមហ៊ុនក៏បានស្ទង់មតិនៅតាមបណ្ដាប្រទេសមួយចំនួនទៀតដែរ ដូចជាអាមេរិក កាណាដា ម៉ិកស៊ិក បារាំង អូស្ដ្រាលី និងអង់គ្លេស។ ប្រទេសម៉ិកស៊ិកតាមពីក្រោយប្រទេសឥណ្ឌា ដែលមានអ្នកធ្វើការចំនួន៣៤ភាគរយ ពេញចិត្ដនឹងការធ្វើការ៥ថ្ងៃមួយសប្ដាហ៍។ រីឯអាមេរិកមាន២៧ភាគរយ អូស្ដ្រាលី១៩ភាគរយ និងបារាំង១៧ភាគរយ៕