១.ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៧៤ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ដែលក្នុងចំនោមនោះមាន ២០ចំនុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។
ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយធ្ងន់ធ្ងរទាំង២០ នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ (remote code) ដោយហេគឃ័រ។ ចំនុចខ្សោយទាំង២០នោះ មានដូចតទៅៈ
- CVE-2019-0590, CVE-2019-0591, CVE-2019-0593, CVE-2019-0605, CVE-2019-0607, CVE-2019-0640 ចំនុចខ្សោយនេះកើតមាននៅពេលដែល scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះ អាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
- CVE-2019-0594, CVE-2019-0604 ចំនុចខ្សោយនេះកើតមាននៅពេលដែលកម្មវិធី Microsoft SharePoint បរាជ័យក្នុង ការពិនិត្យមើលកូដនៃកញ្ចប់កម្មវិធី ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យអោយអ្នកវាយប្រហារអនុវត្តកូតដើម្បីធ្វើការវា ប្រហារកម្មវិធី SharePoint និងគណនីម៉ាស៊ីនមេបម្រើ SharePoint។
- CVE-2019-0618, CVE-2019-0662 ចំនុចខ្សោយនេះកើតមាននៅពេលដែល Windows Graphics Device Interface ចំនុចខ្សោយមួយ នេះអាចអនុញ្ញាតឲ្យ អោយអ្នកវាយប្រហារអនុវត្តកូតដើម្បីធ្វើការវាប្រហារព្រមទាំងអាចធ្វើការគ្រប់គ្រង នៅក្នុងCompute ដែលមានសិទ្ធ ស្មើរហ្នឹងអ្នកបច្ចេកទេស( administrative user)
- CVE-2019-0626 ចំនុចខ្សោយនេះកើតមាននៅលើ Windows Server DHCP នៅពេលដែលអ្នកវាយប្រហារផ្ញើរកញ្ចប់ជាក់ លាក់ទៅអោយម៉ាស៊ីនមេ DHCP Server ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យអោយអ្នកវាយប្រហារអនុវត្តកូតដើម្បីធ្វើការវា ប្រហារទៅលើម៉ាស៊ីនមេ DHCP Server ។
- CVE-2019-0634 ចំនុចខ្សោយនេះកើតមាននៅពេលដែល Microsoft Edge ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ អោយអ្នកវាយប្រហារអនុវត្តកូតដើម្បីធ្វើការវាប្រហារព្រមទាំងអាចធ្វើការគ្រប់គ្រងនៅក្នុងCompute ដែលមានសិទ្ធ ស្មើរហ្នឹងអ្នកបច្ចេកទេស( administrative user)
សម្រាប់បញ្ជីលំអិតនៃចំនុចខ្សោយទាំង៧៤ ដែលបញ្ចេញដោយម៉ៃក្រូសូហ្វសូមចូលទៅកាន់:
https://portal.msrc.microsoft.com/en-us/security-guidance
២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់
- Adobe Flash Player
- Internet Explorer
- Microsoft Edge
- Microsoft Windows
- Microsoft Office and Microsoft Office Services and Web Apps
- ChakraCore
- .NET Framework
- Microsoft Exchange Server
- Microsoft Visual Studio
- Azure IoT SDK
- Microsoft Dynamics
- Team Foundation Server
- Visual Studio Code
៣.ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។
៤.អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥.ព័ត៌មានលំអិតពាក់ព័ន្ធ