យោងតាមរបាយការណ៍ ស្តីពីទស្សនវិស័យចេញផ្សាយ ដោយ CCID បានឲ្យដឹងថា ឧស្សាហកម្មស្នូលក្នុងវិស័យនេះ ត្រូវបានគេរំពឹងថា នឹងមានតម្លៃជាង៧២០ ពាន់លានយន់ (១០៦,៣ពាន់លានដុល្លារ)នៅឆ្នាំនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
របាយការណ៍នេះបានបន្តថា ទិន្នន័យដ៏ធំរបស់ប្រទេសចិន នឹងចុះបញ្ជីកំណើនចន្លោះ ពី២៥ទៅ៣០ភាគរយ ដោយសម្រួល ដល់ការផ្លាស់ប្តូរ និងធ្វើឲ្យប្រសើរឡើង នៃរចនាសម្ព័ន្ធ សេដ្ឋកិច្ចក្នុងតំបន់ ។ បន្ទាប់ពីតំបន់នៅភាគខាង កើតប្រទេសចិន មានការរីកចម្រើនវិស័យនេះ រួមមានខេត្តស៊ីឈួន ខេត្តគួយចូវ និងទីក្រុងចុងគីងភាគនិរតី នៃប្រទេសចិន នឹងក្លាយជាអ្នករត់ប្រណាំង ។
លោក Wei Kai អ្នកស្រាវជ្រាវនៅបណ្ឌិត្យសភា បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ចិន បាននិយាយថា ជាផ្នែកមួយ នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ប្រទេសចិន កំពុងពន្លឿនការបញ្ចូល ទិន្នន័យដ៏ធំ និងសេដ្ឋកិច្ចពិតប្រាកដ។ ដើម្បីបង្កើនការប្រើប្រាស់ទិន្នន័យធំប្រទេសគួរប្រឹងប្រែងបង្កើតប្រព័ន្ធទិន្នន័យធំ ៗ ទាំងអស់និងយន្តការប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យ ។
តាមផែនការរបស់ក្រសួង ឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានថា ផែនការទិន្នន័យរបស់ប្រទេសចិន មានគោលបំណងបង្កើន ការលក់ប្រចាំឆ្នាំ របស់ខ្លួនដល់១ពាន់ពាន់លានយ័ន នៅឆ្នាំ២០២២ពី២៨០ពាន់លានយ័ន ក្នុងឆ្នាំ២០១៥៕