ហ្វេសប៊ុកបានបង្កើតបច្ចេកវិទ្យាមួយដែលអាចដឹងពីខួរក្បាលរបស់អ្នកកំពុងគិតអ្វី

0

ការស្រាវជ្រាវមួយរបស់ Mark Zuckerberg កំពុងដំណើរការដោយបង្កើតនូវបច្ចេកវិទ្យាមួយដែលអាចធ្វើឱ្យសកម្មភាពដឹងពីខួរក្បាលរបស់អ្នកបាន។ ការស្រាវជ្រាវនេះទាំងអស់គឺសំដៅលើ “brain-computer-interface” ដូចដែលត្រូវបានបង្ហាញក្នុងអំឡុងពេលសំភាសន៍។ បច្ចេកវិទ្យានេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ជាមួយនឹង AR (Augmented Reality) ដោយគ្រាន់តែប្រើខួរក្បាល។ ដោយមិនចាំបាច់ប្រើ keyboards, touch-screen ឬប្រើដៃទៅចុច។ លទ្ធភាពទាំងអស់នេះនឹងមាននៅក្នុង AR environment។ ដោយអ្នកប្រើទាំងអស់នឹងត្រូវពាក់មួយមួយនៅលើក្បាល។

មួកនោះដូចទៅនឹងឧបករណ៍វិភាគលំហូរឈាមរបស់អ្នកពាក់និងសកម្មភាពខួរក្បាលរបស់អ្នកពាក់។ ការវិភាគសកម្មភាពសរសៃប្រសាទនៃខួរក្បាលអាចនាំទៅរកការគិតអំពីអ្វីដែលមនុស្សគិតហើយឧបករណ៍នឹងជួយបន្ថែម។ Zuckerberg បាននិយាយថាឧបករណ៍នេះនឹងត្រូវបញ្ចេញឲ្យប្រើប្រសិនបើអ្នកប្រើយល់ព្រម។

នៅឆ្នាំនោះហ្វេសប៊ុកបានធ្វើឱ្យគេដឹងតាមរយៈការស្រាវជ្រាវមួយដែលថាបច្ចេកវិទ្យាមួយអាចជួយដល់ការសរសេរចេញពីខួរក្បាលបាន។

យោងទៅតាមអ្វីដែល Zuckerberg បាននិយាយនៅក្នុងហ្វេសប៊ុកថា ការសរសេរតាមខួរក្បាលនឹងមានល្បឿនលឿនជាងយើងសរសេរក្នុងទូរស័ព្ទរបស់យើង ៥ ដង។ ប៉ុន្តែទាំងអស់នេះអាចត្រូវបានធ្វើឡើងបានតែនៅពេលដែលអ្នកប្រើប្រាស់ជឿទុកចិត្តនិងមានជំនឿលើហ្វេសប៊ុក។

ដោយកាលពីឆ្នាំមុនមានអ្នកប្រើប្រាស់រាប់ម៉ឺននាក់ត្រូវបានគេលួចទិន្នន័យរបស់ពួកគេនិងប្រមូលផលនៅលើ Dark Web។

ហេតុដូច្នេះហើយហ្វេសប៊ុកក៏បានបង្ហាញពីចក្ខុវិស័យ ដោយផ្តោតលើភាពឯកជន “Privacy-focus” សម្រាប់ប្រយោជន៍នាពេលខាងមុខ។

ប្រភព ៖

http://www.ehackingnews.com/2019/03/facebook-to-develop-technology-thatd.html

LEAVE A REPLY

Please enter your comment!
Please enter your name here