១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពសន្តិសុខដើម្បីជួសជុលចំនុចខ្សោយ (vulnerability)ដែលមាននៅក្នុងកម្មវិធី Adobe Flash Player, Adobe Acrobat និង Reader ។ ការវាយប្រហារទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឱ្យអ្នកវាយប្រហារ លួចយកព័ត៌មានរបស់អ្នកប្រើប្រាស់បាន (information disclosure)។
២. ផលិតផលប៉ះពាល់
APSB19-19 Security update available for Adobe Flash Player
- Adobe Flash Player Desktop Runtime កំណែ 32.00.156 ឬក្រោមនេះ សម្រាប់ប្រព័ន្ធប្រតិប្តិការ Window, macOS និង Linux
- Adobe Flash Player for Google Chrome កំណែ 32.00.156 ឬក្រោមនេះ សម្រាប់ប្រព័ន្ធប្រតិប្តិការ Window, macOS, Linux និង Chrome OS
- Adobe Flash Player for Microsoft Edge and Internet Explorer 11 កំណែ 32.00.156 ឬក្រោមនេះ សម្រាប់ Window 10 និង 8.1
APSB19-17 Security update available for Adobe Acrobat and Reader
- Acrobat DC កំណែ 2019.010.20098 ឬក្រោមនេះ សម្រាប់ប្រព័ន្ធប្រតិប្តិការ Window និង macOS
- Acrobat Reader DC កំណែ2019.010.20098 ឬក្រោមនេះ សម្រាប់ប្រព័ន្ធប្រតិប្តិការ Window និង macOS
- Acrobat 2017 កំណែ 2017.011.30127 ឬក្រោមនេះ សម្រាប់ប្រព័ន្ធប្រតិប្តិការ Window និង macOS
- Acrobat Reader 2017 កំណែ 2017.011.30127 ឬក្រោមនេះ សម្រាប់ប្រព័ន្ធប្រតិប្តិការ Window និង macOS
- Acrobat DC កំណែ 2015.006.30482 ឬក្រោមនេះ សម្រាប់ប្រព័ន្ធប្រតិប្តិការ Window និង macOS
- Acrobat Reader DC កំណែ 2015.006.30482 ឬក្រោមនេះ សម្រាប់ប្រព័ន្ធប្រតិប្តិការ Window និង macOS
៣. ដំណោះស្រាយ
ក្រុមហ៊ុន Adobe ណែនាំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី ទៅកាន់កំណែថ្មីបំផុត (Latest version) កំណែថ្មីបំផុតនៃកម្មវិធីចុង ក្រោយបង្អស់អាចរកបានតាមវិធីសាស្រ្តដូចខាងក្រោម:
អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់នូវការអាប់ដេតដោយ ស្វ័យប្រវត្តិ)។
សម្រាប់អភិបាលគ្រប់គ្រង IT (គួរធ្វើដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ ។
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. វេបសាយពាក់ព័ន្ធ