ក្រុមហ៊ុន Google បានចាត់វិធានការលុបកម្មវិធី មួយចំនួន ពី Play Store របស់ក្រុមហ៊ុន DU Group

0

ថ្មីៗនេះក្រុមហ៊ុន Google បានចាត់វិធានការលុបកម្មវិធី មួយចំនួន ពី Play Store របស់ក្រុមហ៊ុន DU Group ដែលជាក្រុមហ៊ុន បំបែកចេញពី ក្រុមហ៊ុន Baidu ក្រោយពី Buzzfeed News រកឃើញថា កម្មវិធីទាំងនោះមានផ្ទុកនិងប្រើប្រាស់កូដដែលអាចដំណើរការ ដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម ដោយពុំមានការអនុញ្ញាត ពីអ្នកប្រើប្រាស់ (Click Fraud)។

កម្មវិធីទាំងនោះមានដូចជា Omni Cleaner, RAM Master, Smart Cooler, Total Cleaner, AIO Flashlight និង Selfie Camera។ Selfie Camera ត្រូវបានទាញយក ជាង ៥០លានដង​ មុនពេលត្រូវបានលុបចេញ។ អ្នកវិភាគគិតថា ក្រុមហ៊ុន Google គួរតែបង្កើនការការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ទោះបីវានាំឱ្យមានការថយចុះនៃប្រាក់ចំណូលគេក៏ដោយ។ ក្នុងនាមជាអ្នកប្រើប្រាស់​ យើងគួរតែប្រុងប្រយ័ត្នរាល់ការទាញយកកម្មវិធីចេញពី Play Store (App Store សម្រាប់ iPhone) ព្រោះកម្មវិធីមួយចំនួនដែលមាននៅក្នុងនោះ ក៏មិនប្រាកដថាមានសុវត្ថិភាពទាំងអស់នោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here