ក្រុមហ៊ុនឌីស្សាញឈីប ARM កាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Huawei នេះគឺជាការគំរាមកំហែងសម្រាប់ការឌីស្សាញឈីបនាពេលអនាគត

0

ក្រុមហ៊ុនឌីស្សាញឈីប ARM ទើបតែប្រកាសផ្តាច់អាជីវកម្មរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ហើយនេះគឺជាការគំរាមកំហែងដល់សមត្ថភាពនៃក្រុមហ៊ុនបច្ចេកវិទ្យាចិនក្នុងការបង្កើតនូវឈីបខ្លួនឯងនោះ។ BBC News រាយការណ៍ថា បុគ្គលិករបស់ក្រុមហ៊ុន ARM ក៏ត្រូវណែនាំអោយធ្វើការផ្អាកសកម្មភាព និងកុងត្រាទាំងអស់ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដោយសារតែហាមប្រាមពីសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកក៏ធ្វើការហាមទៅលើក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់សហរដ្ឋអាមេរិកពីការធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះទៀតនោះទេលុះត្រាតែមានការអនុម័តពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុន ARM ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស និងគ្រប់គ្រងដោយក្រុមហ៊ុនជប៉ុន  SoftBank group នោះ។

ARM គឺមានការព្រួយបារម្ភដោយសារតែវាមានការប៉ះពាល់ពីការហាមរបស់សហរដ្ឋអាមេរិកនេះផងដែរ សម្រាប់សេចក្តីប្រកាសនេះមានការទម្លាយថា ការឌីស្សាញទៅលើបន្ទះឈីបរបស់ខ្លួនគឺរួមមានបច្ចេកវិទ្យាដំបូងរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុន ARM ក៏ធ្វើការអភិវឌ្ឍទៅលើបន្ទះឈីបមួយចំនួនដែលធ្វើការឌីស្សាញនៅ  Austin, Texas និង  San Jose, California ដែលស្ថិតនៅក្នុងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកផងដែរ។ ប្រសិនបើគ្មានអាជ្ញាបណ្ណនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងមិនអាចបន្តក្នុងការផលិតទៅលើបន្ទះឈីបរបស់ខ្លួនដោយប្រើប្រាស់នូវការឌីស្សាញរបស់ ARM និងក្រុមហ៊ុន HiSilicon ទៀតនោះទេ៕

ប្រភព៖https://www.theverge.com/2019/5/22/18635326/huawei-arm-chip-designs-business-suspension

 

LEAVE A REPLY

Please enter your comment!
Please enter your name here