១.ទូទៅ
Dell បានចេញផ្សាយនូវការណែនាំផ្នែកសុវត្ថិភាពមួយដើម្បីជួសជុលចំនុចខ្សោយនៅក្នុងកម្មវិធី Dell SupportAssist ដែលមានលេខសម្គាល់ CVE-2019-12280 កម្រិតធ្ងន់ធ្ងរខ្លាំង (High Severity) ។ អ្នកវាយប្រហារអាចវាយលុកពីចំងាយលើចំនុចខ្សោយនេះ ដើម្បីលួចព័ត៌មានសំខាន់ និងអាចគ្រប់គ្រងទៅលើប្រព័ន្ធទាំងស្រុង។
២.ផលិតផលប៉ះពាល់
- កម្មវិធី Dell SupportAssist ប្រើប្រាស់សម្រាប់ Business PCs ដែលមានកំណែ ២.០
- កម្មវិធី Dell SupportAssist ប្រើប្រាស់សម្រាប់ Home PCs ដែលមានកំណែ ៣.២.១ និងកំណែមុននេះ
៣.ផលវិបាក
CVE-2019-12280 (កម្រិតធ្ងន់ធ្ងរខ្លាំង): អ្នកវាយប្រហារពីចម្ងាយអាចវាយលុកដោយដំណើរការ Unsigned DLL ដោយមិនមានការផ្ទៀងផ្ទាត់ពីប្រព័ន្ធទៅក្នុង service ដែលមានសិទ្ធដំណើរការជាប្រព័ន្ធ (SYSTEM) ដើម្បីរក្សានូវសិទ្ធ និងលទ្ធភាពក្នុងការបន្តគ្រប់ប្រព័ន្ធ។ ការវាយប្រហារដោយជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារ អាចគ្រប់គ្រងទៅលើប្រព័ន្ធទាំងស្រុង។
៤.អនុសាសន៍
អ្នកប្រើប្រាស់ ក៏ដូចជាអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវធ្វើការអាប់ដេតជាបន្ទាន់។
វិធីសាស្ត្រ ១: ការអាប់ដេតដោយស្វ័យប្រវត្តិ
Dell SupportAssist for Business PCs និង Dell SupportAssist for Home PCs អាចធ្វើការអាប់ដេតដោយស្វ័យប្រវត្តិទៅកាន់កំណែចុងក្រោយបអស់។
វិធីសាស្ត្រ ២: ការអាប់ដេតដោយ Manual
ដើម្បីធ្វើការអាប់ដេតដោយ manually អ្នកអាចធ្វើការដោនឡូត និងបញ្ចូលកម្មវិធីតាមរយៈតំណរខាងក្រោម៖
Dell SupportAssist for Business PCs
https://downloads.dell.com/serviceability/Catalog/SupportAssistx64.msi
https://downloads.dell.com/serviceability/Catalog/SupportAssistx86.msi
Dell SupportAssist for Home PCs
https://downloads.dell.com/serviceability/catalog/SupportAssistInstaller.exe
៥.ឯកសារពាក់ព័ន្ធ