ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១៦ របស់ផលិតផល Microsoft ប្រចាំខែកក្កដា ឆ្នាំ ២០១៩

0

១.ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៧៧ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ដែលក្នុងចំនោមនោះមាន ១៦ ចំនុចត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។

ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយធ្ងន់ធ្ងរទាំង១៦ នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ(remote code) ដោយហេគឃ័រ។ ចំនុចខ្សោយទាំង ១៦ នោះ មានដូចតទៅៈ

  • CVE-2019-0785: ចនុចខ្សោយនេះកើតមាននៅពេលដែល មានកំហុសឆ្គងនៅលើអង្គចងចាំនៅក្នុងប្រព័ន្ធ DHCP របស់ម៉ាស៊ីនកូន (Client) ពេលដែលអ្នកវាយប្រហារធ្វើសំណើពិសេស crafted DHPC ឆ្លើយតបទៅកាន់ម៉ាស៊ីន Client។ការវាយប្រហារជោគជ័យទៅលើចំនុចខ្សោយនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដមេរោគនៅលើម៉ាស៊ីន Client បាន
  • CVE-2019-1063:  ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Internet Explorer ធ្វើការអាក់សេសដោយមិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយនេះអាចបណ្តាល ឲ្យមានការប៉ៈពាល់ទៅលើ Memory ហើយអ្នកវាយប្រហារអាចធ្វើការ ដំណើរកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
  • CVE-2019-1102:ចំនុចខ្សោយនេះកើតមាននៅពេលដែល Windows Graphics Device Interface (GDI) ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដ នានាក្នុងនាមជាអ្នកប្រើប្រាស់
  • CVE-2019-1104: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល កម្មវិធីរុករក (browser) របស់ Microsoft ធ្វើការ អាក់សេសលើ Objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយនេះអាចបណ្តាល ឲ្យមានការប៉ៈពាល់ទៅលើ Memory ហើយអ្នកវាយប្រហារអាចធ្វើការ ដំណើរកូដនានាក្នុង នាមជាអ្នកប្រើប្រាស់ដូចជាការ ផ្លាស់ប្តូរ ឬលុបទិន្នន័យ  និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាល ជាដើម
  • CVE-2019-1113: ចំនុចខ្សោយនេះកើតមាននៅពេលដែលកម្មវិធី .NET បរាជ័យក្នុងការត្រួតពិនិត្យប្រភពនៃ markup file។ ការវាយប្រហារជោគជ័យទៅលើចំនុចខ្សោយនេះ អាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
  • CVE-2019-1001, CVE-2019-1004, CVE-2019-1056, CVE-2019-1059, CVE-2019-1062, CVE-2019-1092, CVE-2019-1103, CVE-2019-1106, CVE-2019-1107: ចំនុចខ្សោយនេះកើតមាននៅពេលដែល Chakra scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជា អ្នកប្រើប្រាស់។

សម្រាប់បញ្ជីលំអិតនៃចំនុចខ្សោយទាំង៧៧ ដែលបញ្ចេញដោយម៉ៃក្រូសូហ្វសូមចូលទៅកាន់:http://www.jpcert.or.jp/english/at/2019/at190029.html

.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Microsoft Windows
  • Internet Explorer
  • Microsoft Edge
  • Microsoft Office and Microsoft Office Services and Web Apps
  • Azure DevOps
  • Open Source Software
  • .NET Framework
  • Azure
  • SQL Server
  • NET
  • Visual Studio
  • Microsoft Exchange Server

៣.ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពី ចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីន​ទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

.ព័ត៌មានលម្អិតពាក់ព័ន្ធ

https://portal.msrc.microsoft.com/en-US/security-guidance/releasenotedetail/48293f19-d662-e911-a98e-000d3a33c573

https://www.symantec.com/blogs/threat-intelligence/microsoft-patch-tuesday-july-2019

http://www.jpcert.or.jp/english/at/2019/at190029.html

LEAVE A REPLY

Please enter your comment!
Please enter your name here