យានអវកាស​ជប៉ុន​​ Hayabusa2 ​ចុះចត​ជា​លើក​ទី​ពី​រលើ​អាចម៍ផ្កាយ

0

ទីភ្នាក់ងារ​អវកាស​ជប៉ុន​បាន​និយាយថា យាន​ស៊ើបអង្កេត Hayabusa2 របស់​ជប៉ុន​បាន​ចុះចត​នៅលើ​អាចម៍ផ្កាយ​ដ៏​ឆ្ងាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១១ កក្កដា​នេះ ដែលជា​បេសកកម្ម​មួយ​ដើម្បី​ប្រមូល​សំណាក​គំរូ ដែល​អាច​បំភ្លឺ​អំពី​ប្រវត្តិ​នៃ​ប្រព័ន្ធ​សុរិយគតិ​។​

អ្នកនាំពាក្យ​ទីភ្នាក់ងារ​រុករ​កអាវ​កាស​ជប៉ុន (Jaxa) លោក តា​កា​យូគី តូ​ម៉ូ​បេ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​បន្ទប់​ត្រួតពិនិត្យ​បានទទួល​ទិន្នន័យ​របស់​រ៉ា​ដា Doppler ដែល​បង្ហាញថា យាន​ស៊ើបអង្កេត​ហាក់ដូចជា​បាន​ចុះចត​ដោយ​ជោគជ័យ​”​។​

​លោក​បាន​បន្ថែមថា “​ប៉ុន្តែ​រ៉ា​ដា Doppler បង្ហាញ​តែ​ល្បឿន​និង​រយៈកម្ពស់​ប៉ុណ្ណោះ ដូច្នេះ​យើង​នៅ​ត្រូវការ​ការបញ្ជាក់​ច្បាស់លាស់​សិន​”​។ ការអាន​ទិន្នន័យ​បន្ថែម​ត្រូវគេ​រំពឹង​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ការ​ចុះចត​ដោយ​ជោគជ័យ​លើ​អាចម៍ផ្កាយ​ឈ្មោះ Ryugu នៅ​ចម្ងាយ​ប្រហែល ៣០០ លាន​គីឡូម៉ែត្រ​ពី​ផែនដី អាច​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ជាការ​ចុះចត​ជា​លើក​ទី​២​នៅលើ​អាចម៍ផ្កាយ​នេះ ដែលជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ស្មុគស្មាញ ដែលមាន​ការចូលរួម​ពាក់ព័ន្ធ​ផងដែរ​នឹង​ការបញ្ជូន​មនុស្ស​យន្ត​និង​យាន​ចល័ត​ទី​ស្វ័យប្រវត្តិ​។​

​ការផ្សាយ​បន្ត​ផ្ទា​ល់ពី​បន្ទប់​បញ្ជា​របស់​ទីភ្នាក់ងារ​អវកាស JAXA សម្រាប់​បេសកកម្ម​នេះ​បានបង្ហាញ ក្រុម​អ្នកវិទ្យាសាស្ត្រ​ឈរ​មើល​អេក្រង់​ទាំង​ភ័យ​ព្រួយ​ជាមួយនឹង​ទិន្នន័យ​ដែល​កំពុង​បញ្ជូនមក ខណៈដែល​យាន​ស៊ើបអង្កេត​ទៅជិត​អាចម៍ផ្កាយ Ryugu​។​

​ខណៈដែល​ទិន្នន័យ​បានបង្ហាញ​ពី​ការ​ចុះចត​ទំនង​ដូចជា​ជោគជ័យ ក្រុមមន្ត្រី​ទីភ្នាក់ងារ​បាន​ទះដៃ​អបអរសាទរ​និង​ចាប់ដៃគ្នា​ទៅវិញទៅមក​។​

​ការ​ចុះចត​ដែល​គេ​រំពឹង​ទុក​ជាខ្លាំង​នេះ​គឺមាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​និង​មានបំណង​អនុញ្ញាត​ឱ្យ​យាន Hayabusa2 ប្រមូល​យក​សំណាក​គំរូ ដែល​ផ្ទុះ​ចេញពី​ផ្ទៃ​ខាងក្រោម​អាចម៍ផ្កាយ Ryugu​។​

​បេសកកម្ម​នេះ​សង្ឃឹមថា សំណាក​គំរូ​ទាំងនោះ​អាច​ផ្តល់​នូវ​ពន្លឺ​អំពី​រូបរាង​របស់​ប្រព័ន្ធ​សុរិយគតិ​ពេល​ចាប់កំណើត​ដំបូង ប្រហែល​កាលពី ៤,៦ ពាន់​លាន​ឆ្នាំមុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here