មានគណនីជាច្រើនរមែងត្រូវបាន Facebook ធ្វើការបិទចោលជារៀងរាល់ថ្ងៃ ដោយហេតុផលក៏ដោយសារអ្នកប្រើប្រាស់ពុំបានយល់ច្បាស់ពីគោលការណ៍របស់ក្រុមហ៊ុន។
១.កុំបង្ហោះជាប់ៗគ្នា:
ជាចំណុចចាំបាច់ដែលអ្នកគួរជៀសវាង ទាក់ទិននឹងការបង្ហោះឬចែកចាយមាតិកាជាប់ៗគ្នាក្នុងរយៈពេលខ្លី។ ដំណោះស្រាយដ៏សមប្រកបអ្នកប្រើប្រាស់គួរទុកចន្លោះម៉ោងឲ្យបានសមរម្យ ជៀសវាង Facebook ចាប់គណនីអ្នកថាជា Spammer។
២.កុំ Tag មនុស្សដែលមិនស្គាល់:
ជាទូទៅគោលការណ៍របស់ Facebook គឺពុំអនុញ្ញាតឲ្យអ្នកធ្វើការ Tag គណនីឯទៀតដែលមិនជាប់ពាក់ព័ន្ធក្នុងមាតិកាដែលបង្ហោះនោះទេ សោតយ៉ាងដូចជាអ្នកប្រើប្រាស់ខ្លះទម្លាប់ Tag មិត្តភ័ក្ដិចូលរាប់សិបនាក់ នោះអាចបង្កបញ្ហារហ័សបំផុត។
៣.កុំ Add មនុស្សចូល Group ដោយគ្មានការអនុញ្ញាតឬញឹកញាប់ពេក:
ជៀសវាងធ្វើការ Invite ឬ Add មនុស្សចូលទៅក្នុង Group របស់អ្នក ដោយគ្មានការអនុញ្ញាតពីសាមីខ្លួនផ្ទាល់ និងមួយផ្សេងទៀតគឺហាមដាច់ខាតចុច Add មនុស្សច្រើននាក់ចូលក្នុងពេលតែមួយ។
៤.កុំបង្ហោះមាតិកាជាប់កម្មសិទ្ធិបញ្ញា:
ការចែកចាយនូវមាតិកាមានដូចជារូបភាពឬវីដេអូដែលជាប់កម្មសិទ្ធិបញ្ញា (Copyright) ក៏ជាដើមចមធ្វើឲ្យ Facebook លេងធម៌ក្តៅលើគណនីរបស់អ្នកផងដែរ បែបនេះគួរទម្លាប់បង្កើតមាតិកាណាមួយដោយខ្លួនឯង ជាជាងចម្លងពីអ្នកដទៃ។
៥.កុំ Like និង Comment លឿនដូចម៉ាស៊ីន:
នៅពេលអ្នក Like ទៅលើមាតិកាឬ Comment អ្នកត្រូវប្រាកដថាអនុវត្តក្នុងលក្ខណៈសាមញ្ញ ដោយមិនលឿនពេកដូចទៅនឹងម៉ាស៊ីន ព្រោះ Facebook អាចគិតថាគណនីអ្នកអាចប្រើប្រាស់ Tool បញ្ជាស្វ័យប្រវត្តិណាមួយ ដែលនេះប្រឈមបញ្ហាខ្លាំងបំផុត។
៦.កុំ Add ទៅមនុស្សដែលមិនស្គាល់:
លើកលែងតែគណនីដែលអ្នកស្គាល់ឬជាប់ជាមិត្តភ័ក្ដិរួមគ្នាជាមួយគណនីមិត្តភ័ក្ដិរបស់អ្នកឯទៀត ដែលអ្នកអាចធ្វើការ Add ទៅបាន។ មួយផ្សេងទៀតប្រសិនអ្នក Add ទៅគណនីដែលមិនស្គាល់គ្នា ហើយគេ Reject ឬ Delete ច្រើនដងច្រើនសារនោះ Facebook ក៏នឹងកត់ឈ្មោះអ្នកក្នុងបញ្ជីខ្មៅមួយផងដែរ៕