តើអ្វីទៅជាបច្ចេកវិទ្យា Cloud Computing?

0

បច្ចេកវិទ្យាបានប្រែក្លាយជាឧបករណ៍ជំនួយដល់ការប្រកបរបរអាជីវកម្ម ទំនាក់ទំនង ការរស់នៅ និងការកំសាន្តផ្សេងៗ។ ប្រព័ន្ធព័ត៌មានវិទ្យាបានដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់កម្មវិធី និងផ្ទុកព័ត៌មានក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ តាមបណ្តាអង្គភាពនីមួយៗ (On-premises Data Center)។ បើយើងក្រឡេកមើលនិន្នាការបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ការប្រើប្រាស់កម្មវិធី ឬដំណើរការប្រព័ន្ធផ្ទុកទិន្នន័យ បានប្រើប្រាស់បច្ចេកវិទ្យា Cloud Computing។

Cloud Computing គឺជាប្រព័ន្ធកុំព្យូទ័រដែលអាចប្រើប្រាស់ Resources តាមតម្រូវការរបស់អ្នកប្រើប្រាស់ ជាពិសេសការបន្ថែម ឬបន្ថយទំហំសមត្ថភាពរបស់កុំព្យូទ័រ មានជាអាទិ៍៖ អង្គផ្ទុកទិន្នន័យ (Data Storage) អង្គដំណើរការ/អង្គចងចំា (CPU/Memory) ដោយគ្រាន់តែធ្វើការកំណត់ដោយប្រើប្រាស់កម្មវិធីលើ Internet Browser ប៉ុណ្ណោះ។ លើសពីនេះបើប្រៀបធៀបនឹង On-premises Data Center បច្ចេកវិទ្យា Cloud បានជួយអ្នកប្រើប្រាស់កាត់បន្ថយការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធណេតវើកដោយផ្ទាល់ផងដែរ។

បច្ចេកវិទ្យា Cloud ផ្តល់ប្រភេទសេវាកម្ម (Service Models) ចម្បងចំនួន ០៣ ដូចជា៖

– Infrastructure as a service (IaaS)៖ ផ្តល់សេវាលើហេដ្ឋារចនាសម្ព័ន្ធណេតវើក (computer resources, network equibments, scaling, security, backup ជាដើម) ចំនែកអ្នកប្រើប្រាស់អាចធ្វើការគ្រប់គ្រងពីចម្ងាយតាមរយ: APIs។

– Platform as a service (PaaS)៖ ផ្តល់សេវា Application-hosting សម្រាប់ដំឡើងកម្មវិធី (programming languages, libraries, services, tools) ប៉ុន្តែអ្នកប្រើប្រាស់ពុំមានសិទ្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធណេតវើក ម៉ាស៊ីនមេ ប្រព័ន្ធប្រតិបត្តិការ ឬអង្គផ្ទុកទិន្នន័យឡើយ។

– Software as a service (SaaS)៖ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវកម្មវិធីដំឡើងស្រាប់ ក្នុងហេដ្ឋារចនាសម្ព័ន្ធ Cloud ដែលអាចដំណើរការតាមរយ:កម្មវិធីកុំព្យូទ័រ ឬកម្មវិធី Internet Browser។

បច្ចេកវិទ្យា Cloud មានហេដ្ឋារចនាសម្ព័ន្ធចំនួន ០៣ប្រភេទ (Deployment Models) ដូចជា៖

– Private Cloud៖ ជាប្រភេទហេដ្ឋារចនាសម្ព័ន្ធណេតវើក Cloud ដំឡើងសម្រាប់អង្គភាពមួយផ្តាច់មុខ ដែលគ្រប់គ្រងដោយអង្គភាពសាម៉ី ឬអ្នកផ្គត់ផ្គង់សេវាក្រៅអង្គភាព។

– Public Cloud៖ ជាប្រភេទហេដ្ឋារចនាសម្ព័ន្ធណេតវើក Cloud ដំឡើងសម្រាប់ផ្តល់សេវាជូនសាធារណជនទូទៅ។ មានក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ល្បីៗដូចជា Amazon Web Services (AWS) Microsoft និង Google ជាដើម។

– Hybrid Cloud៖ ជាប្រភេទហេដ្ឋារចនាសម្ព័ន្ធណេតវើក Cloud ផ្តល់សេវាសម្រាប់អង្គភាពផ្តាច់មុខ (Private Cloud) និងផ្តល់ជូនសេវាជាសាធារណ: (Public Cloud)។

LEAVE A REPLY

Please enter your comment!
Please enter your name here