តម្រូវការប្រើប្រាស់ទូរសព្ទ ប្រចាំថ្ងៃសឹងមិនអាចខ្វះបាន ក្នុងការទំនាក់ទំនងទីជិត ឬឆ្ងាយ តែក៏គួរគិតពីសុវត្ថិភាពផងដែរ។ទូរសព្ទចល័ត ប្រើប្រាស់ប្រេកង់វិទ្យុសកម្ម (Radiofrequency Radiation) ដើម្បីបញ្ជូនរលកសញ្ញាឆ្លើយឆ្លងគ្នាបាន។ ថាមពលប្រេកង់ (Radiorefrequency) ជាទម្រង់មួយនៃវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច ដែលអាចជា អ៊ីយ៉ូដ (ionizing) ឬមិនមែនអ៊ីយ៉ូដ (Non-ionizing)។ វិទ្យុសកម្មអ៊ីយ៉ូដ រួមទាំង X-rays មានការហាមប្រាម តែភស្តុតាងនៅមានការសង្ស័យលើកាំរស្មីប្រភេទមិនមែនអ៊ីយ៉ូដ។
កាលខែកុម្ភៈ ឆ្នាំ ២០១៨ បើតាមវេជ្ជបណ្ឌិត Jeffrey Shuren នាយកផ្នែក Center for Devices and Radiological Health របស់ FDA(រដ្ឋបាលចំណីអាហារ និងឱសថ Food and Drug Administration) បញ្ជាក់ថា សូម្បីតែកម្រិតប្រេកង់ប្រើប្រាស់ប្រចាំថ្ងៃ របស់យុវវ័យភាគច្រើន ពុំឃើញមានអ្វីកើនឡើង ដូចជាដុំសាច់នោះទេ។
របាយការណ៍បង្ហាញថា មិនមានភស្តុតាងដែលកម្រិតប្រេកង់ទូរសព្ទចល័តអាចប៉ះពាល់ដល់បញ្ហាសុខភាពនោះទេ។
ត្បិតការសិក្សាស្រាវជ្រាវ បង្ហាញពីចំណុចវិជ្ជមានក្តី ពិតណាស់មានវិទ្យុសកម្មបញ្ចេញពីទូរសព្ទចល័ត ប្រភេទណា ប៉ះពាល់កម្រិតណា យល់ល្អគួរកាត់បន្ថយការប្រើប្រាស់ ឬដាក់ឲ្យឆ្ងាយពីខ្លួន ករណីមិនចាំបាច់។
ចំណុចទូទៅអ្នកគួរអនុវត្តដើម្បីជៀសវាង
- រក្សាទូរសព្ទចល័ត ឲ្យនៅឆ្ងាយពីខ្លួន។
- អ្នកគួរប្រើកាសស្ដាប់ និងឆ្លើយឆ្លង ជំនួសឲ្យការកាន់ទូរសព្ទផ្ទាល់ក្បែរត្រចៀក
- ទុកទូរសព្ទនៅក្នុងកាបូប ជំនួសឲ្យក្នុងហោប៉ៅ ឬភ្ជាប់នឹងខ្សែក្រវាត់
- ប្រើទូរសព្ទតិចតួច ពេលរលកសញ្ញា ឬសេវាខ្សោយ នេះដោយសារទូរសព្ទចល័តបញ្ចេញថាមពល RF កាន់តែច្រើន ដើម្បីភ្ជាប់ ពេលឃើញមានសេវាត្រឹម មួយ ឬពីរកាំ។
- កាត់បន្ថយការប្រើប្រាស់ទូរសព្ទចល័ត ដើម្បីមើល ឬស្ដាប់តន្ត្រី ឬវីដេអូ Online ឬដើម្បីទាញយក ឬ Upload File ធំៗ។ គួរទាញយកមកសិន បន្ទាប់មកប្ដូរប្រើ Airplane mode ពេលមើល ឬស្ដាប់តន្ត្រី ឬវីដេអូ។
- ដកកាសចេញ ពេលមិនត្រូវការ Call។
- ពេលគេងកុំដេកដាក់ទូរសព្ទលើគ្រែ ឬដាក់ក្បែរក្បាល។