ប្រទេស​ស៊ុយអែត​ដាក់​ប្រទេស​អូទ្រីស​នៅក្នុង​បញ្ជី​នៃ​ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​ព្រមាន​សម្រាប់​ចក្រភព​អង់គ្លេស និង​រដ្ឋ​មួយចំនួន​នៅ​អឺរ៉ុប

0

ប្រទេស​ស៊ុយអែត​បាន​ដក​អនុសាសន៍​របស់ខ្លួន​ទៅកាន់​ពលរដ្ឋ​កុំអោយ​ធ្វើដំណើរ​មិនចាំបាច់​ទៅកាន់​ប្រទេស​អូទ្រីស និង​ប្រទេស Liechtenstein នៅ​ថ្ងៃ​ពុធ។ ទោះយ៉ាងណា​ទីក្រុង Stockholm បានធ្វើការ​ព្រមាន​ជា​ទៀងទាត់​ជុំវិញ​ការធ្វើដំណើរ​ទៅកាន់​ចក្រភព​អង់គ្លេស​និង​បណ្តា​ប្រទេស​អឺរ៉ុប​មួយចំនួន​ចំពេល​មានការ​កើនឡើង​នៃ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស។

ទីក្រុង Stockholm បាន​ដកហូត​វិញ​នូវ​ដំបូន្មាន​ប្រឆាំងនឹង​ការធ្វើដំណើរ​ដែល​មិនចាំបាច់​ទៅកាន់​ប្រទេស​ដូចជា​ប្រទេសជិតខាង​ដា​ណឺ​ម៉ាក ន័​រ​វែ​ស និង​ទិសដៅ​មួយចំនួនទៀត​នៅ​អឺរ៉ុប​ដូចជា​បារាំង អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ។

សារព័ត៌មាន​រ៉​យ​ទ័​រ​រាយការណ៍​ថា​ការ​រឹតត្បិត​នានា​នឹង​នៅតែមាន​សម្រាប់​ចក្រភព​អង់គ្លេស អៀរ​ឡង់ Latvia ហ្វាំ​ង​ឡង់ និង​ប្រទេស​មួយចំនួនទៀត​រហូត​ដល់​ថ្ងៃទី ២៦ ខែសីហា​ខាងមុខនេះ។ រដ្ឋាភិបាល​ស៊ុយ​អ៊ែត​បន្ត​ផ្តល់យោបល់​ប្រឆាំងនឹង​ការធ្វើដំណើរ​ទៅកាន់​ពិភពលោក​ទាំងមូល​ប៉ុន្តែ​នឹង​ពិនិត្យឡើងវិញ​នូវ​សេចក្តីសម្រេចចិត្ត​នោះ​នៅ​ចុងខែ​នេះ៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here