ខ្មាន់កាំភ្លើង​សម្លាប់​មនុស្ស១៤នាក់​ក្នុងការ​វាយប្រហារ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា

0

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ម្សិលមិញ អាជ្ញាធរ​ប៉ូលិស​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ាប​ញ្ជា​ក់ថា មនុស្ស​យ៉ាងតិច​ចំនួន១៤នាក់​ត្រូវ​ក្មាន់កាំភ្លើង​បាញ់សម្លាប់​នៅពេលដែល​ខ្មាន់កាំភ្លើង​ទាំងនោះ​ចូលលុកលុយ​ភូមិ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​នី​ហ្សេ​រី​យ៉ា។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​លោក Wasiu Abiodun មានប្រសាសន៍ថា មនុស្ស​ចំនួន០៥ នាក់​ផ្សេងទៀត​រងរបួស​ដោយសា​រ​គ្រាប់កាំភ្លើង​ក្នុង​ហេតុការណ៍​នៅ​ថ្ងៃ​ពុធ​នៅ​ភូមិ Ukuru ក្នុង​តំបន់​រដ្ឋាភិបាល Mariga។ លោក Abiodun មានប្រសាសន៍ថា គេ​សង្ស័យថា ខ្មាន់កាំភ្លើង​ទាំងនោះ​ជា​ចោរប្លន់​ខណៈដែល​ពួកគេ​ក៏បាន​លួច​សត្វ​គោក្របី​ផងដែរ។

យោងតាម​ប្រភពព័ត៌មាន​ពី​លោក Ashafa Maikera មេដឹកនាំ​ក្រុម​អ្នកឃ្លាំមើល​ក្នុង​តំបន់​បានឱ្យដឹងថា ក្រុមចោរ​បាន​ជិះ​ម៉ូតូ​ចូលក្នុង​ភូមិ​ដោយ​ប្រើ​ម៉ូតូ​ចំនួន៥០គ្រឿង​នៅ​យប់​មួយ​មុនពេល​ធ្វើការ​វាយប្រហារ។

លោក Maikera  បន្ថែមថា រហូតមកដល់​ពេលនេះ​គេ​រកឃើញ​សាកសព​បុរស​ចំនួន១៣នាក់ និង​សាកសព​ស្រី​ចំនួន០១នាក់ ក្រោយពី​ការវាយប្រហារ​នោះ។ លោក​បន្ថែមថា ក្នុងចំណោម​សាកសព​ទាំង​ក៏មាន​សមាជិក​ក្រុម​អ្នកឃ្លាំមើល​ក្នុង​តំបន់​ផងដែរ។

ប៉ូលិស​និយាយថា ពួកគេ​បាន​បើក​ការស៊ើបអង្កេត​លើ​ការវាយប្រហារ​នេះ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here