សហរដ្ឋអាមេរិក​រិះគន់​លោក Erdogan មេដឹកនាំ​ប្រទេស​តួ​ក​គី​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ឲ្យ​ក្រុម Hamas

0

សហរដ្ឋអាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ពួកគេ​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​ប្រធានាធិបតី​តួ​ក​គី​លោក Tayyip Erdogan ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ឲ្យ​មេដឹកនាំ Hamas នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នាពេលថ្មីៗនេះ ដោយ​ជម្រុញឱ្យមាន​ការឆ្លើយតប​វិញ​ឲ្យ​បាន​រហ័ស​ពី​ទីក្រុង​អង់កា​រ៉ា។

ក្រសួងការបរទេស​និយាយថា ក្រុមមន្ត្រី​ចាត់ទុកថា ក្រុម Hamas ជា​ភេរវករ​សកល​ហើយ​សហរ​ដ្ឋ​អាមេរិក​កំពុង​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម ការ​ប្លន់ និង​ការចាប់​ជំរិត​ជាច្រើន​របស់​ពួកគេ។

សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​តួ​ក​គី​នៅ​ថ្ងៃ​សៅរ៍​មាន​សេចក្តី​ថា លោក Erdogan បានទទួល​គាវ​រៈ​កិច្ច​លោក Ismail Haniyeh ប្រធានការិយាល័យ​នយោបាយ Hamas និង​គណៈប្រតិភូ​អមដំណើរ​ផ្សេងទៀត។

យ៉ាងណាមិញ នៅ​ថ្ងៃ​អង្គារ​ក្រសួងការបរទេស​តួ​ក​គី​និយាយថា ទីក្រុង​អង់កា​រ៉ា​បានធ្វើ​ការបដិសេធ​ទាំងស្រុង​ចំពោះ​ការរិះគន់​របស់​សហរ​ដ្ឋ​អាមេរិក​និង​អំពាវនាវ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​ប្រើ​ឥទ្ធិពល​របស់ខ្លួន​លើ​គោលនយោបាយ​ប្រកបដោយ​តុល្យភាព​ដែល​នឹង​ជួយ​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​ប៉ា​ឡេ​ស្ទី​ន​ជំនួស​ឱ្យ​ការបម្រើ​តែ​ផលប្រយោជន៍​របស់​ប្រទេស​អ៊ីស្រាអែល។

ក្រសួងការបរទេស​និយាយថា ការប្រជុំ​នៅ​ថ្ងៃ​សៅរ៍​គឺជា​ការប្រជុំ​លើក​ទី២ នៅ​ឆ្នាំនេះ ហើយ​លោក Erdogan បាន​ស្វាគមន៍​ដល់​មេដឹកនាំ​ក្រុម​អ៊ីស្លាម​ប្រដាប់អាវុធ​ដែល​បាន​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ក្រោយពី​មាន​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី១ ខែកុម្ភៈ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើកឡើងថា “ការបន្ត​ផ្សព្វផ្សាយ​របស់​ប្រធានាធិបតី​លោក Erdogan ចំពោះ​អង្គការ​ភេរវ​ករ​នេះ​ជា​កត្តា​បំបែក​ប្រទេស​តួ​ក​គី​ពី​សហគមន៍​អន្តរជាតិ ដែល​ធ្វើឱ្យ​អន្តរាយ​ដល់​ផលប្រយោជន៍​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​រារាំង​ដល់​កិច្ចប្រឹងប្រែង​ជា​សកល​ដើម្បី​ការពារ​ការវាយប្រហារ​ភេរវកម្ម​ចេញពី​តំបន់​ហ្គា​ហ្សា (Gaza)” ។ ក្នុង​សេចក្តីថ្លែងការណ៍​មាន​សេចក្តី​ថា៖

“យើង​បន្ត​លើកឡើង​នូវ​ការព្រួយបារម្ភ​របស់​យើង​អំពី​ទំនាក់ទំនង​របស់​រដ្ឋាភិ​បាល​តួ​ក​គី​ជាមួយ​ក្រុម Hamas ក្នុង​កម្រិត​ខ្ពស់បំផុត” នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ក្រសួងការបរទេស​តួ​ក​គី​បាន​និយាយថា“ ការប្រកាស​តំណាង​ស្របច្បាប់​របស់​ក្រុម Hamas ដែល​បាន​ឡើងកាន់​អំណាច​ក្រោយពី​ឈ្នះ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​នៅ​តំបន់​ហ្គា​ហ្សា និង​តួនាទី​របស់​ក្រុម​នៅក្នុង​តំបន់​នោះ ថា​ជា​ភេរវ​ករ​នោះ នឹងមិន​ចូលរួមចំណែក​ក្នុងការ​ខិតខំ​ដើម្បី​សន្តិភាព​និង ស្ថេរភាព​នៅក្នុង​តំបន់​នោះទេ។

ទំនាក់ទំនង​សហរដ្ឋអាមេរិក​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ​តួ​ក​គី​មាន​ភាព​តានតឹង​ជុំវិញ​បញ្ហា​ជាច្រើន​រួមមាន​ទាំង​បញ្ហា​ការទិញ​ប្រព័ន្ធ​ការពារ​រុស្ស៊ី S-400 របស់​ទីក្រុង​អង់កា​រ៉ា ដែល​ជំរុញ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​ផ្អាក​ការចូលរួម​របស់​ប្រទេស​តួ​ក​គី​នៅក្នុង​កម្មវិធី​យន្តហោះ F-35 របស់ខ្លួន និង​ធ្វើការ​គម្រាមកំហែង​ដល់​ការដាក់ទណ្ឌកម្ម​នានា។

ការដោះដូរ​នៅ​ថ្ងៃ​អង្គារ​បានកើត​ឡើង​នៅ​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​កោតសរសើរ​ចំពោះ​លោក Erdogan ក្នុងការ​ដោះលែង​គ្រូ​គង្វាល​ជនជាតិ​អាមេរិក​ឈ្មោះ Andrew Brunson នៅ​ឆ្នាំមុន​ក្រោយពី​ឃុំខ្លួន​អស់​រយៈពេល២ឆ្នាំ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Reuters ផ្សាយ​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here