ប្រទេសចិន៖ គម្រោងបញ្ញាសិប្បនិម្មិត (AI) ត្រូវបានអភិវឌ្ឍដើម្បីជួយត្រួតពិនិត្យសៀវភៅភាសាបុរាណចិននៅបរទេស។ គម្រោងជាមួយនឹងអត្រាត្រឹមត្រូវ ៩៧,៥ភាគរយ អាចត្រួតពិនិត្យសៀវភៅភាសាចិនបុរាណចំនួន ២០០,០០០ទំព័រ ដែលមានតួអក្សរចំនួន ៣០ ០០០តួអក្សរ។
សាកលវិទ្យាល័យស៊ីឈួន (Sichuan) សាកលវិទ្យាល័យកាលីហ្វ័រញ៉ា (California) បណ្ឌិតសភាប៊ើកឡេ (Berkeley) និងបណ្ឌិតសភាដាមូ (DAMO) របស់ក្រុមហ៊ុនអាលីបាបា (Alibaba) បានចំណាយពេលច្រើនជាងពីរឆ្នាំដើម្បីបញ្ចប់គម្រោងមួយនេះ។
“អត្រាត្រឹមត្រូវគឺមានប្រហែល ៤០ភាគរយនៅពេលចាប់ផ្តើម។ យើងមាននិស្សិតច្រើនជាងចំនួន ៣០នាក់ធ្វើការជួយត្រួតពិនិត្យតួអក្សរបន្ថែមដោយដៃ ដោយសារតែមានការមិនទទួលស្គាល់គុណភាព ឬត្រួតពិនិត្យពុំបានត្រឹមត្រូវពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយកែលម្អភាពត្រឹមត្រូវរបស់វា(សិប្បនិម្មិត (AI)” ។ នេះបើយោងតាមការលើកឡើងរបស់លោកវ៉ាង កាវ (Wang Guo) ព្រឹទ្ធបុរសរងនៃសាលាប្រវត្តិសាស្រ្ត និងវប្បធម៌នៃសាកលវិទ្យាល័យស៊ីឈួន។
សៀវភៅឌីជីថលនៃសៀវភៅបុរាណចិនដែលត្រូវបានត្រួតពិនិត្យរួចរាល់ត្រូវបានដាក់លក់តាមអ៊ីនធឺណិត ហើយត្រូវបានដាក់លក់ជាសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនឹងបន្តត្រួតពិនិត្យលើសៀវភៅបុរាណចិននៅក្រៅប្រទេស៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១