មេដឹកនាំក្រុមសកម្មប្រយុទ្ធ IS មួយរូប ត្រូវកម្លាំងអ៊ីរ៉ាក់ចាប់ខ្លួនបាន

0

ប្រទេសអ៊ីរ៉ាក់៖លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា អនុប្រធារបស់មេដឹកនាំ IS លោក អាបូបាកា អាល់បាហ្គាឌី(Abu Bakr Al-Baghdadi) ត្រូវបានចាប់ខ្លួនដោយ កងទ័ពអ៊ីរ៉ាក់នៅក្នុងប្រតិបត្តិការខាងក្រៅ។ វាមានរយៈ ២ឆ្នាំ ក្រោយពីមេដឹកនាំក្រុម សកម្មប្រយុទ្ធអ៊ីស្លាមត្រូវបានសម្លាប់ ដោយកម្លាំងពិសេសអាមេរិក។

នៅលើបណ្តាញសង្គមទ្វីតធ័រនៅថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោកម៉ាថាហ្វា អាល់កា ឌីមី(Mustafa Al-Kadhimi) បានសរសេររៀបរាប់ថា កងកម្លាំងចារកម្មអ៊ីរ៉ាក់ បានអនុវត្ត ប្រតិបត្តិការមួយ និងបានឃាត់ខ្លួនសមាជិក IS ជាន់ខ្ពស់ម្នាក់ដោយជោគជ័យ ដែលគេ ស្គាល់ថាជាលោកសាមី ចាស៊ីម (Sami Jasim)។ ឈ្មោះពេញរបស់គាត់ត្រូវបានគេ ស្គាល់ថា ជាលោកសាមី ចាស៊ីម ម៉ូហាម៉ាដ អាលចាប័ររ៉ី(Sami Jasim Muhammad al-Jaburi)។

លោកចាស៊ីមទទួលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់ក្រុមសកម្មប្រយុទ្ធ IS និងធ្លាប់ ជាអនុ ប្រធានរបស់លោក អាបូបាកា អាល់បាហ្គាឌី  ដែលជាមេដឹកនាំក្រុមសកម្មប្រយុទ្ធ      អ៊ីស្លាម ដែលត្រូវបានសម្លាប់ដោយកងកម្លាំងពិសេសអាមេរិក នៅភាគពាយ័ព្យនៃ ប្រទេសស៊ីរីក្នុងឆ្នាំ២០១៩ ។

លោកអាល់កាឌីមីបានសរសេរលើបណ្តាញសង្គមទ្វីតធ័រថា៖ “ អំឡុងពេលដែលកម្លាំង សន្តិសុខអ៊ីរ៉ាក់បានផ្តោតលើរក្សាសន្តិសុខសម្រាប់ការបោះឆ្នោត កម្លាំងសេវាកម្ម ស៊ើបការណ៍ជាតិ អ៊ីរ៉ាក់(INIS) បានធ្វើប្រតិបត្តិការនៅខាងក្រៅដើម្បីចាប់ខ្លួនលោកចាស៊ីម ដែលជាប់ចោទពីបទទទួល បន្ទុកផ្នែកហិរញ្ញវត្ថុឲ្យក្រុមឧទ្ទាម និងជាអនុប្រធានរបស់មេដឹកនាំក្រុមឧទ្ទាមលោកអាបូបាកាអាល់បាហ្គាឌី។” 

ក្រសួងរតនាគារអាមេរិកបានកំណត់ថា លោកចាស៊ីម ជាភេរវករពិភពលោកដែលត្រូវ បានកំណត់ជាពិសេស នៅខែកញ្ញា ឆ្នាំ២០១៥ និងបានចាត់ទុកគាត់ថាជាបុគ្គល សំខាន់ម្នាក់ ដែលបានចូលរួមក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យក្រុមឧទ្ទាម។

បើយោងតាមការបញ្ជាក់ពីមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា លោកចាស៊ីម គឺភ្នាក់ងារដ៏សំខាន់នៅក្នុងការលួចយកប្រេង ឧស្ម័ន ចម្លាក់ និងធនធានរ៉ែ ផ្សេងទៀត របស់ក្រុមឧទ្ទាមកាលីហ្វាត  នៅពេលដែលពួកគេបានគ្រប់គ្រងទឹកដីនៅក្នុងប្រទេស ស៊ីរី និងប្រទេសអ៊ីរ៉ាក់។ លោកចាស៊ីម បានព្យាយាមប្រើប្រាស់ប្រេងជាចរន្តមូល និធិថ្មីសម្រាប់ក្រុមឧទ្ទាម។

គួរបញ្ជាក់ផងដែរថា ការប្រកាសរបស់លោកអាល់កាឌីមី បានធ្វើឡើងនៅរយៈពេល ប៉ុន្មានម៉ោងក្រោយពីការបោះឆ្នោតត្រូវបានបិទ ដែលនោះគឺជាការបោះឆ្នោតលើកទី៥ របស់ប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេបានផ្តួលរំលំ លោកសាដាមហ៊ូ សេន (Saddam Hussein) កាលពី ១៨ឆ្នាំមុន។ គេជឿថា មានអ្នក ទៅបោះឆ្នោតតិចបំផុត ដោយសារតែមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះស្ថានភាព នយោបាយរបស់ប្រទេសអ៊ីរ៉ាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មានrt ចុះផ្សាយថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here