ទាហានឥណ្ឌា ៥នាក់ត្រូវបានសម្លាប់នៅតំបន់កាស្មៀរ

0

ប្រទេសឥណ្ឌា៖ជម្លោះប្រដាប់អាវុធបានផ្ទុះឡើងនៅក្នុងតំបន់កាស្មៀរនៃប្រទេសឥណ្ឌានៅលើភ្នំមួយ ដែលបែងចែកទឹកដីតំបន់ជម្លោះហិមាល័យ(Himalayan) ជាមួយប្រទេស ប៉ាគីស្ថាន ដោយបណ្តាលឲ្យទាហានយ៉ាងតិច ៥នាក់ និងក្រុមសកម្មប្រយុទ្ធ២ នាក់ស្លាប់ នៅក្នុងហេតុការណ៍វាយប្រហារដ៏សាហាវបំផុតបើគិតចាប់ពីខែកុម្ភៈមក។

នៅថ្ងៃចន្ទ លោកវរសេនីយ៍ឯកដេវិនឌ័រអាណាន់បានប្រកាសថា៖ “មន្រ្តីស្នងការតូច ១នាក់ និងទាហាន ៤នាក់ត្រូវបានសម្លាប់ នៅក្នុងកំឡុងពេលធ្វើប្រតិបត្តិការស្វែងរករបស់ភ្នាក់ងារស៊ើប ការណ៍សម្ងាត់​ ហើយប្រតិបត្តិការនោះកំពុងតែបន្តដំណើរការ។” លោកអាណាន់បានបន្ថែមថា ពួកគេត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពក្នុងស្រុក ប៉ុន្តែក៏បានស្លាប់ដោយសារតែ របួសរបស់ពួកគេ។

ក្រុមសកម្មប្រយុទ្ធ ២នាក់ក៏ត្រូវបានសម្លាប់ផងដែរ ដោយកងកម្លាំងសន្តិសុខនៅភាគ ខាងជើងនៃតំបន់បានបាញ់សម្លាប់ជនសង្ស័យជាសកម្មប្រយុទ្ធមកពីរណសិរ្សតស៊ូទាំង នោះ ដែលប៉ូលិសឥណ្ឌាបានអះអាងថា ជាក្រុមគាំទ្រដោយប៉ាគីស្ថានទួលខុសត្រូវ ចំពោះការធ្វើឃាតជនស៊ីវិលមួយចំនួន។ ចំណែកឯ សមាជិកសកម្មប្រយុទ្ធ១នាក់ផ្សេង ទៀតត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងនៅភាគខាងត្បូង។

ហេតុការណ៍បាញ់ប្រហារទាំងនោះគឺជាឧប្បត្តិហេតុដ៏សាហាវបំផុត ចាប់តាំងពីប្រទេស ប៉ាគីស្ថាន និងប្រទេសឥណ្ឌា បានដណ្តើមគ្នាទាមទារយកតំបន់ និងបានគ្រប់គ្រងផ្នែក ខ្លះនៃតំបន់នោះ ដោយសារតែទទួលបានឯករាជ្យរបស់ពួកគេ ក្រោយពីបានចុះហត្ថ លេខាលើបទឈប់បាញ់នៅខែកុម្ភៈ។ អស់រយៈពេលច្រើនជាង ៣ទស្សវត្សមកហើយ ដែលក្រុមឧទ្ទាមបានប៉ះទង្គិចជាមួយទាហានឥណ្ឌានៅក្នុងទាមទារឯករាជ្យលើតំបន់ កាស្មៀរ ឬដើម្បីចូលរួមជាមួយប្រទេសប៉ាគីស្ថាន។

ជនស៊ីវិល ទាហាន និងក្រុមសកម្មប្រយុទ្ធរាប់ម៉ឺននាក់ បានស្លាប់នៅក្នុងការប្រយុទ្ធគ្នា  ដោយទីក្រុងញូវដេលីបានចោទលើប្រទេសប៉ាគីស្ថានថា បានគាំទ្រដល់ក្រុមឧទ្ទាម។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមឧទ្ទាមអ៊ីស្លាមបាដ បានជំទាស់លើការចោទប្រកាន់ នោះដោយបានអះអាងថា ប្រទេសប៉ាគីស្ថានគ្រាន់តែបានផ្តល់ការគាំទ្រផ្នែកការទូត និងផ្នែកសីលធម៌ប៉ុណ្ណោះ។

ថ្មីៗនេះ ភាពតានតឹងបានផ្ទុះឡើងនៅក្នុងតំបន់កាស្មៀរ ដោយជនស៊ីវិល ៧នាក់ ក្នុង នោះមានគ្រូបង្រៀនសាសនា ២នាក់ ដោយ១នាក់ជាគ្រូសាសនាហ៊ិនឌូ(Hindu) និង១ នាក់ ទៀតជាគ្រូសាសនាស៊ីក(Sikh) រងការបាញ់សម្លាប់នៅទីសារធារណៈក្នុងរយៈ ពេល ៦ថ្ងៃនៅសប្តាហ៍មុន។ ការបាញ់ប្រហារនៅក្នុងតំបន់ដែលមានប្រជាជនមូស្លីម ភាគច្រើន បានជំរុញឱ្យកងកម្លាំងសន្តិសុខនៅតំបន់កាស្មៀរប្រទេសឥណ្ឌា ឃាត់ខ្លួន មនុស្សច្រើនជាង ៣០០នាក់ដើម្បីធ្វើការសាកសួរ។

គួររំលឹកផងដែរថា រយៈពេល២ឆ្នាំ ដោយ១ឆ្នាំនៅក្នុងទសវត្សរ៍៤០ និង១ឆ្នាំទៀតនៅ ក្នុងទស្សវត្សរ៍៦០ មានជម្លោះកើតឡើងរវាងប្រទេសទាំង២  ខណៈពេលដែលជម្លោះខ្លី មួយទៀតបានកើតឡើងក្នុងឆ្នាំ១៩៩៩។ ចំណែកឯ ប្រទេសចិនក៏បានបញ្ជាក់ពីការ ទាមទារផ្នែកខ្លះនៃតំបន់កាស្មៀរនោះផងដែរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មានRT ចុះផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here