សហភាពអឺរ៉ុបកំពុងធ្វើសេចក្តីព្រាងច្បាប់ ដែលអាចបញ្ចប់បុគ្គលដែលចុះឈ្មោះដូមេន (Domain) អនាមិកនៅលើទ្វីបនោះ។
ទាក់ទិនទៅនឹងច្បាប់ថ្មីនេះ នៅពេលដែលដូមេនអ៊ីនធឺរណិតត្រូវបានចុះឈ្មោះ អ្នកកាន់ការងារចុះឈ្មោះនឹងប្រមូលនូវព័ត៌មានដូចជាឈ្មោះ អាសយដ្ឋាន អ៊ីម៉េល និងលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់អ្នកទិញ។ ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មាននេះពុំ ទាន់មានការបញ្ជាក់បន្ថែមទេ។ សេចក្តីណែនាំថ្មីរបស់សហភាពអឺរ៉ុបនឹងបន្ថែមបទ ប្បញ្ញត្តិថ្មីអំពីរបៀបដែលមន្ត្រីកាន់ការងារចុះឈ្មោះក្នុងការងារប្រមូលព័ត៌មានពីអ្នកចុះ ឈ្មោះដូមេន និងអ្នកដែលមានសិទ្ធចូលមើលទិន្ន័យទាំងនោះ។
លើសពីនេះ អ្នកចុះឈ្មោះដូមេនថ្មីនឹងតម្រូវឲ្យផ្តល់លេខទូរស័ព្ទដែលជាកម្មសិទ្ធរបស់ពួកគេ ទៅឲ្យអ្នកកាន់ការងារចុះឈ្មោះ ហើយចំណែកឯឈ្មោះពេញ អ៊ីម៉េល និង អាសយដ្ឋានពិតប្រាកដរបស់ពួកគេក៏ត្រូវតែបំពេញផងដែរ។
នៅក្នុងលក្ខណ្ឌនេះ អ្នកចុះឈ្មោះគ្រាន់តែផ្តល់ឈ្មោះ និងអាសយដ្ឋាន ដោយពុំចាំបាច់ មានការពិនិត្យលើរូបរាង ដើម្បីបញ្ជាក់ ឬបដិសេធភាពជាម្ចាស់ដូមេនថ្មីនោះទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១