ឡានហោះ (Flying Car) ទទួលបានវិញ្ញាបណ្ណបត្រហោះហើរស្របច្បាប់

0

ឡានហោះ (AirCar) មានសមត្ថភាពអាចបើកបរក្នុងល្បឿន ១៦០គីឡូមែត្រក្នុង១ម៉ោង និងហោះក្នុង រយៈកម្ពស់ ២៥០០មែត្រ ហើយទទួលបានវិញ្ញាបណ្ណបត្រចរចាដោយអាជ្ញាធរ Slovak។

ឡានកូនកាត់យន្តហោះ AirCar ត្រូវបានបំពាក់ជាមួយម៉ាស៊ីន BMW និងប្រើប្រេង petrol-pump fuel។
ឡានហោះនេះត្រូវការពេល ២នាទី និង ១៥វិនាទី ដើម្បីប្រែខ្លួនពីឡានទៅយន្តហោះ។ វិញ្ញបណ្ណបត្រ ចេញបន្ទាប់ពីការសាកល្បងហោះហើររយៈពេល ៧០ម៉ោង និងចុះចតជាង ២០០ដង បើយោងតាម សំដីរបស់ក្រុមហ៊ុន។

កាលពីខែកក្កដា ឡានហោះអាចហោះហើរបានរយៈពេល ៣៥នាទី នៅក្នុងព្រលានយន្តហោះ អន្តរជាតិ Nitra and Bratislava នៅ Slovakia ។

ក្រុមហ៊ុនបានប្រាប់ BBC News ពីគម្រោងរបស់ខ្លួនថា៖ “ឡានហោះនឹងហោះហើរទៅ London ពី Paris នៅពេលឆាប់ៗខាងមុខនេះ”។

បណ្ឌិត Steve Wright អ្នកស្រាវជ្រាវជើងចាស់លើប្រព័ន្ធយន្តហោះ នៅសកលវិទ្យាល័យ West of England បានថ្លែងថា៖ “នេះជាជំហានបន្ទាប់ដើម្បីចុះចតនៅលើដី” របស់ក្រុមហ៊ុន ហើយក៏បានធ្វើឱ្យ គាត់មានក្តីសង្ឃឹមថា “ខ្ញុំនឹងឃើញឡានហោះ AirCars នៅថ្ងៃណាមួយ ប៉ុន្តែវាត្រូវការពេលយូរទៀត”។

ក្រុមហ៊ុនផ្សេងបានអភិវឌ្ឍយានយន្តដើម្បីអាចហោះហើរក៏បាន និងអាចបើកបរនៅលើផ្លូវគោកក៏បាន
។ កង់បី PAL-V Liberty ដែលហោះដូច gyrocopter (យន្តហោះតូចម្យ៉ាង) អាចហោះហើរនៅលើផ្លូវ អ៊ឺរ៉ុប និងកំពុងតែឈានទៅយកវិញ្ញាបណ្ណបត្រពីភ្នាក់ងារ Europe Union Aviation Safety Agency។


ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here