ក្រុមហ៊ុន Tesla នឹងរីកចម្រើនជាង ៥០% នៅឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំមុន បើទោះបីជា ក្រុមហ៊ុនមានបញ្ហាផ្នែកផ្គត់ផ្គង់ក្តី បើយោងតាមសំដីរបស់នាយកប្រតិបត្តិលោក Elon Musk។
ក្រុមហ៊ុនផលិតឡានអេឡិចត្រូនិចនេះជាប់ចំណាត់ថ្នាក់នៅក្នុងកំណត់ត្រា អាចរកប្រាក់ចំណូលបាន ៥,៥ពាន់លានដុល្លារ កាលពីឆ្នាំទៅមិញ ឆ្នាំ២០២១ ខណៈដែលក្រុមហ៊ុនបានលក់ឡានជាង ៩៣៦ពាន់គ្រឿង។
លោក Musk មានប្រសាសន៍ថាឆ្នាំ២០២១គឺ៖ “ជារបកគំហើញថ្មីរបស់ Tesla ក្នុងវិស័យឡានអគ្គិសនី”។
ក្រុមហ៊ុនបានថ្លែងថា៖ “កត្តានៃការផ្គត់ផ្គង់របស់ខ្លួននៅមានកម្រិត” ដើម្បីឈានជំហានទៅមុខ “ហើយ នេះជាអ្វី ដែលយើងនឹងបន្តធ្វើនៅឆ្នាំ២០២២”។
ក្រុមហ៊ុនផលិតឡាននៅលើពិភពលោកកំពុងតែចាប់យកបច្ចេកវិទ្យា microchips ក្នុងចំណោមការ ផលិត និងផ្គត់ផ្គង់ដ៏យឺតយ៉ាវ ខណៈដែលក្រុមហ៊ុន Tesla អាចធ្វើបានយ៉ាងល្អប្រសើរបំផុត។
វាប្រើ chip ដែលមានគ្រោះថ្នាក់តិចបំផុត និងដំណើរការលឿន នៅពេលដែលដៃគូប្រជែងយឺតយ៉ាវ។
ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការនៅ California ហើយឥឡូវនេះកំពុងតែចាប់ផ្តើមតំឡើងរោងចក្រនៅ ចិន និងតិចសាស និងនៅ Berlin។
ជាមួយនឹងគ្រោងការណ៍នេះ សង្ឃឹមថា Tesla នឹងអាចពង្រីកខ្លួនបានឆាប់។ ក្រុមហ៊ុនកំពុងតែបើក រោងចក្រ២ នៅក្នុងឆ្នាំនេះជាមួយនឹងការវិវត្តន៍ chip និងការណែនាំថ្មីជាមួយថ្មថ្មី និងបច្ចេកទេសថ្មី។
លោក Musk បានបន្ថែមថា គាត់មានក្តីរំពឹងថានឹងអាចបង្កើតឡានបើកដោយខ្លួនឯង ដែលជាចំណុច ពិសេសរបស់ Tesla។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា