បុរសម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបោកបញ្ឆោតបំផ្ទុះគ្រាប់បែកនៅមហាវិទ្យាល័យមួយក្នុងទីក្រុងស្រឺស្បឺរី ចក្រភពអង់គ្លេស។
បរិវេនមហាវិទ្យាល័យស្រឺស្បឺរីនៅលើផ្លូវឡុនដុនរូដត្រូវបានបិទបន្ទាប់ពីប៉ូលិសត្រូវបានគេទូរស័ព្ទហៅក្រោយពេលដែលមានហេតុការណ៍គម្រាមកំហែងនៅមុនថ្ងៃត្រង់កាលពីថ្ងៃព្រហស្បត្តិ៍។
មន្ត្រីនៃប៉ុស្តិ៍ប៉ូលិនៅវេសសមឺសៀ បាននិយាយថាក្រុមមន្រ្តីបានរុករកនៅក្នុងតំបន់នោះ ហើយ ឆ្លើយតបថាមិនមានហានិភ័យណាមួយដល់មហាវិទ្យាល័យ ឬសាធារណៈជនទូទៅនោះទេ។
បុរសវ័យ២០ឆ្នាំម្នាក់កំពុងត្រូវបានគេសាកសួរដោយសង្ស័យថាបានធ្វើការគំរាមកំហែងដោយបោកបញ្ឆោតបំផ្ទុះគ្រាប់បែក។
ខាងមហាវិទ្យាល័យបាននិយាយថា ថ្នាក់រៀន និងសកម្មភាពផ្សេងទៀតនឹងបន្តដូចធម្មតា។
ទោះជាយ៉ាងណាក៏ដោយគេរំពឹងថាក្រុមមន្ត្រីនឹងនៅតែដើរល្បាតក្នុងតំបន់នេះបន្ថែមទៀតដើម្បីរក្សាសុវត្តិភាព៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន