ក្រុមហេគឃ័រ Lazarus ចែកចាយមេរោគ macOS malware តាមរយៈគេហទំព័រ Crypto.com

0

ក្រុមហេគឃ័រ  Lazarus របស់ប្រទេសកូរ៉េខាងជើងពេលនេះបានប្រើប្រាស់នូវគេហទំព័រ ‘Crypto.com’ ដើម្បីធ្វើការហេគទៅលើ developers និងartists ជាច្រើនដើម្បីលួចយកនូវ digital assets និង​cryptocurrency ។ Crypto.comគឺជា cryptocurrency exchange platforms មួយដែលមានភាពល្បីល្បាញទូទាំងពិភពលោក។

គេហទំព័រនេះទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនៅក្នុងឆ្នាំ 2021 នៅពេលដែលវាបានទិញយក និងផ្លាស់ប្តូរឈ្មោះ  Los Angeles Staples Center arena ទៅជា  ‘Crypto.com Arena’ ហើយវាក៏មានការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ជាច្រើនអំពីសេវាកម្មរបស់ខ្លួនផងដែរ។ ក្រុមហេគឃ័រ Lazarus នេះបានចាប់ផ្តើមយុទ្ធនាការមួយដែលមានឈ្មោះហៅថា ‘Operation In(ter)ception’ ចាប់តាំងពីឆ្នាំ 2020 ដែលមនុស្សជាគោលដៅគឺអ្នកដែលធ្វើការនៅក្នុងឧស្សាហកម្ម cryptocurrency ។

គោលដៅរបស់ក្រុមហេគឃ័រនេះគឺដើម្បីបោកបញ្ឆោតអោយអ្នកប្រើប្រាស់ចុចនៅលើ malicious files ដែលមានភ្ជាប់ជាមួយនឹងមេរោគ malware ដើម្បីវាយប្រហារទៅលើបណ្តាញ network របស់ក្រុមហ៊ុន crypto ជាច្រើនក្នុងគោលដៅដើម្បីលួចយកនូវ cryptocurrency, NFTs និងការធ្វើចារកម្មជាច្រើនទៀត។ នៅក្នុងខែសីហា ឆ្នាំ 2022 នេះ ក្រុមហេគឃ័រ Lazarus ក៏មានគោលដៅក្នុងការវាយប្រហារទៅលើអ្នកធ្វើការផ្នែក IT ជាមួយនឹងការផ្តល់ឱកាសការងារដែលបន្លំជា Coinbase ហើយក៏ចែកចាយមេរោគ Windows malware ឬ macOS malware ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Cryptocurrency ជាច្រើនបានក្លាយជាគោលដៅនៃការវាយប្រហាររបស់ក្រុមហេគឃ័រ Lazarus ហើយក្រុមហេគឃ័រនេះបានលួចប្រាក់បានជាង 600 លានដុល្លារអាមេរិកផងដែរ។ កាលពីខែមេសា ក្រុមហេគឃ័រ Lazarus បានលួចយកនូវ Ethereum និង USDC tokens ចេញពី blockchain-based game Axie Infinity ដែលមានតម្លៃជាង 617 លានដុល្លារអាមេរិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here