ប៉ូលិសអង់គ្លេសចាប់ខ្លួនជនល្មើស ១៤២នាក់ នៅក្នុងការបង្រ្កាបសេវាបន្លំទូរស័ព្ទ iSpoof

0

ប៉ូលិសអាមេរិក បានចុះបង្រ្កាបសេវាក្លែងបន្លំលេខទូរស័ព្ទតាមអុីនធឺណិត iSpoof និងចាប់ខ្លួនប្រតិបត្តិករចំនួន ១៤២នាក់។ គេហទំព័រ ispoof បានផ្តល់ឱកាសឱ្យហេគឃ័របន្លំខ្លួនជាសហគ្រាសស្របច្បាប់ ឬក៏ប្រើលេខទំនាក់ទំនងដើម្បីលួចព័ត៌មានសម្ងាត់ជនរងគ្រោះ បើយោងតាម ប៉ូលិស Europol។ ពិភពលោកបានបាត់បង់ប្រាក់រហូតដល់ទៅ ១១៥លានអឺរ៉ូ (ឬ១១៩,៨លានដុល្លារ) និងមានជនរងគ្រោះចំនួន ២០០ពាន់នាក់ នៅអង់គ្លេស បើតាមការបញ្ជាក់ពីប៉ូលិស Metropolitan។

ជនសង្ស័យទាំង ១៤២នាក់ សុទ្ធតែជាអ្នកបញ្ជាគេហទំព័រ នៅអង់គ្លេស កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ គេហទំព័រ និងម៉ាស៊ីនមេ ត្រូវបានរឹបអូស និងបិទភ្លាមៗក្នុងរយៈពេល២ថ្ងៃ ដោយភ្នាក់ងារអ៊ុយក្រែន និងអាមេរិក។ បើយោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថាៈ ការក្លែងបន្លំនេះ បានអនុញ្ញាតឱ្យអតិថិជនដែលបានចុះឈ្មោះនៅលើអនឡាញបិទបាំងលេខទូរស័ព្ទរបស់ពួកគេ និងបន្លំហៅទូរស័ព្ទទៅធនាគារ ក្រុមហ៊ុនលក់រាយ និងអង្គភាពរដ្ឋាភិបាល។ សេវានេះត្រូវបានបង្ហោះនៅទីក្រុង Almere នៃប្រទេសហូឡង់។ តែតាមពិត បណ្តាញសង្គមគឺកំពុងតែបញ្ឆោតជនរងគ្រោះឱ្យបង្ហាញព័ត៌មានឯកជន និងហិរញ្ញវត្ថុ ឬក៏បញ្ជូនប្រាក់ដ៏ច្រើនចេញ ដើម្បីទទួលបានប្រាក់ចំណេញត្រលប់មកវិញ។

គេហទំព័រ iSpoof ត្រូវបានបង្កើតឡើងនៅខែឆ្នូ ឆ្នាំ២០២២ និងមានអ្នកប្រើប្រាស់ចំនួន ៥៩ពាន់នាក់ បើយោងតាមការបង្ហាញពី Met៕

ប្រភព៖ ២៥ វិច្ឆិកា ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here