អង្គការសហប្រជាជាតិបានចោទប្រកាន់ក្រុមតាលីបង់លើករណី ការហាមប្រាមដែលមិនអាចទទួលយកបាន និងនឹកស្មានមិនដល់ ចំពោះស្ត្រីអាហ្វហ្គានីស្ថានដែលកំពុងបម្រើការឱ្យ ស្ថាប័នពិភពលោកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បើទោះបីជាស្ត្រីបរទេសស្ថិតក្នុងក្របខណ្ឌដែលត្រូវបានលើកលែងក៏ដោយ។
អង្គការសហប្រជាជាតិបានបញ្ជាឱ្យកម្មករទាំងបុរស និងស្ត្រីទាំងអស់ឈប់ធ្វើការរយៈពេល ៤៨ម៉ោង ខណៈដែលពួកគេព្យាយាមបកស្រាយបំភ្លឺករណីនេះជាមួយមន្ត្រីតាលីបង់។
គួររំលឹកផងដែរថា កាលពីខែធ្នូឆ្នាំ២០២២ មានការហាមប្រាមមួយគឺមិនឱ្យស្ត្រីធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាល លើកលែងតែនៅក្នុងវិស័យថែទាំសុខភាព ដោយអង្គការសហប្រជាជាតិត្រូវបានលើកលែងពីបទបញ្ជានោះផងដែរ៕
ប្រភព RT ចុះផ្សាយថ្ងៃទី០៥ មេសា ឆ្នាំ២០២៣