អ្នកជំនាញផ្នែកបំផ្ទុះគ្រាប់បែក បានដោះគ្រាប់បែកដៃមួយគ្រាប់នៅទីតាំងមួយកន្លែងនៅឌឺប៊ីសៀ។
នៅក្នុងហេតុការណ៍នេះមន្ត្រីប៉ូលិសបានទទួលដំណឹង បន្ទាប់ពីមានការរកឃើញឧបករណ៍បំផ្ទុះ នៅឯទីតាំង មួយកន្លែង នៅ ផ្លូវឃីងទីក្រុងប៊ែលភឺរ។
ក្រុមមន្ត្រីចូលរួមជាមួយក្រុមកម្ចាត់យុទ្ធភណ្ឌជាតិផ្ទុះ បានបញ្ជាក់ថាឧបករណ៍បំផ្ទុះនោះមានសុវត្ថិភាពហើយ ហើយ គេ បាន យកវាចេញតាំងពីពេលនោះ។
សូមបញ្ជាក់ផងដែរថា ប៉ូលិសក៏បាននិយាយទៀតថា មិនមានការចាំបាច់ជម្លៀសពីទីតាំងណាមួយឡើយ និងតំបន់ នេះត្រូវ បានប្រកាសថាមានសុវត្ថិភាពតាំងពីពេលនោះមកផងដែរ៕
ប្រភព: BBC ចុះផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣