កម្លាំងទ័ពជាតិសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធអាលស្ហាបាប ១៨នាក់

0

ប្រទេសសូម៉ាលី៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអាទិត្យថា កម្លាំងទ័ពជាតិសូម៉ាលីសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ ១៨នាក់ ក្នុងប្រតិបត្តិការមួយនៅកណ្តាលរដ្ឋធានីហ្កាមូដុក។

ភ្នាក់ងារសារព័ត៌មានសូម៉ាលីដកស្រង់សម្តីរបស់លោក យូសូហ្វ អាល់ អាដាឡាអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ មានខ្លឹមសារថា កម្លាំងទ័ពវាយប្រហារលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប  ដោយបានបំផ្លាញបណ្តាញរបស់ពួកគេ និងបានសម្លាប់មេបញ្ជាការជាច្រើននាក់ក្នុងអំឡុងពេលវាយប្រហារជាច្រើនម៉ោង។

លោក អាដាឡា បាននិយាយថា “កម្លាំងរបស់យើងបានបំផ្លាញបណ្តាញរបស់ក្រុមភេរវករនៅក្នុងទីក្រុង

បាដបាដ និងទីក្រុងហ្កាខាដ ក្នុងអំឡុងពេលប្រតិបត្តិការពិសេសនៅក្នុងតំបន់កាលពីសៀលថ្ងៃសៅរ៍។ កម្លាំងទ័ពបានសម្លាប់មេបញ្ជាការក្រុមភេរវករជាច្រើននាក់”។

កម្លាំងរដ្ឋាភិបាលបានបន្តការវាយប្រហាររបស់ពួកគេប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ

អាល់ ស្ហាបាប ចាប់តាំងពីប្រធានាធិបតី ហាសាន ស្ហៀក ម៉ូហាម៉ាត់ ប្រកាសសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធចាប់តាំងពីឆ្នាំ២០២២។ លោកប្រធានាធិបតី​បាន​សន្យា​បង្កើន​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធដើម្បីការពារប្រជាជនសូម៉ាលីពីការចាប់ជំរិត ការគំរាមកំហែង និងលទ្ធិជ្រុលនិយម៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here