ក្រុមភេរវករ ១០នាក់ ស្លាប់ក្នុងប្រតិបត្តិការនៅភាគពាយព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កម្លាំងសន្តិសុខប៉ាគីស្ថានបានធ្វើប្រតិបត្តិការដោយផ្អែកលើការស៊ើបការណ៍សម្ងាត់នៅក្នុងស្រុកថេង ភាគពាយ័ព្យខេត្តខាយប័រ ផាកថុនវ៉ា កាលពីថ្ងៃអង្គារ ដោយបានសម្លាប់ក្រុមភេរវករ ១០នាក់។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កម្លាំងសន្តិសុខបានបើកប្រតិបត្តិការដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ បន្ទាប់ពីទទួលបានតម្រុយថាមានវត្តមានរបស់ក្រុមភេរវករនៅក្នុងស្រុកផេហ្សូ។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ ព្រមទាំងមានការជំរិតទារប្រាក់ផង។ ឃ្លាំងអាវុធដ៏ធំមួយកន្លែង គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើន ត្រូវបានរកឃើញក្នុងប្រតិបត្តិការ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here