អង្គការសហប្រជាជាតិនិយាយថា ការរំលោភសេពសន្ថវៈជាក្រុមទំនងជាកើតឡើងក្នុងពេលក្រុមហាម៉ាសវាយប្រហារអ៊ីស្រាអែល

0

យោងតាម​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ កាលពីថ្ងៃច័ន្ទនិយាយថា មានហេតុផលមួយចំនួនដែលយើងអាចជឿបានថា អំពើហិង្សាផ្លូវភេទ រួមមានការរំលោភសេពសន្ថវៈ និងការរំលោភបូក បានកើតឡើងនៅទីតាំងជាច្រើនក្នុងអំឡុងវាយប្រហារថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស។

ក្រុមអ្នកជំនាញដែលដឹកនាំដោយបេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកអំពើហឹង្សាផ្លូវភេទនៅក្នុងជម្លោះប្រាមីឡាប៉ាតង់ បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលក្នុងចន្លោះថ្ងៃទី២៩ ខែមករា និងថ្ងៃទី ១៤ ខែកុម្ភៈ ដែលជាបេសកកម្មមួយក្នុងគោលបំណងប្រមូលផ្តុំ វិភាគ និងផ្ទៀងផ្ទាត់ព័ត៌មានស្តីពីអំពើហិង្សាផ្លូវភេទដែលពាក់ព័ន្ធដល់ការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

ប្រភព Reuters ចុះផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here